Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសមហាអនុតំបន់ទន្លេមេគង្គ បន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសគ្រឿងញៀនសំយោគ

ប្រទេសឡាវ ៖ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ប្រទេសទាំង៦នៃមហាអនុតំបន់ទន្លេមេគង្គមាន ៖ កម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាមបានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំមន្រ្តីនគរបាលជាន់ខ្ពស់ត្រួតពិនិត្យគ្រឿងញៀននៅខេត្តបកែវ ប្រទេសឡាវ ដែលជាខេត្តមួយក្នុងតំបន់ត្រីកោណមាស ។

ឯកឧត្តម ខាំឃីង ភូឡាមុនីវង្ស អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណ: (ឡាវ) បានថ្លែងថាបញ្ហា គ្រឿងញៀនបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើមនុស្សគ្រប់វ័យ គ្រប់ថ្នាក់និងមនុស្សនៅក្នុងសង្គមទាំងសិស្ស និស្សិត កម្មករ អ្នកអត់ការងារធ្វើ ក៏ដូចជាដល់និយោជិត និងមន្រ្តីរាជការមួយចំនួនបណ្តាលឱ្យមានផលប៉ះពាល់វប្បធម៌-សង្គម ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម។

ជាមួយនេះ ឯកឧត្តម អនុរដ្ឋមន្ត្រី បានថ្លែងបន្ត ការរួមគ្នាលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការលើការងារផ្លាស់ប្តូរព័ត៌មាន ការលើកកម្ពស់សមត្ថភាពអាចឱ្យយើងបង្ការទប់ស្កាត់ ដោះស្រាយបាននូវបញ្ហាគ្រឿងញៀន ដែលជាឧបសគ្គ គ្រោះថ្នាក់គំរាមកំហែង ប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខ សង្គម និងសូមអំពាវនាវឱ្យគ្រប់ប្រទេសជាសមាជិកបន្តកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ពីកិច្ចប្រជុំនោះឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថាប្រទេសនៃមហាអនុតំបន់ទាំងអស់បានសហការគ្នាយ៉ាងល្អបន្តដាក់ផែនការក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសគ្រឿងញៀនសំយោគដែលកំពុងតែមានការកើនឡើងទន្ទឹមនឹងការចរាចរលួចលាក់ដឹកជញ្ជូនគ្រឿងញៀនសារធាតុគីមីចូលទៅតំបន់ផលិតមានការកើនឡើងផងដែរនោះ ។

ក្នុងកិច្ចប្រជុំនោះដែរ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងបន្តថា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានកំពុងតែធ្វើឱ្យបានសម្រេចនូវឆន្ទះដ៏មុតស្រួចរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយនិងឈានទៅលុបបំបាត់គ្រឿងញៀនក្នុងនោះបានធ្វើទំនើបកម្មការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយ:ការបង្កើតនូវប្រព័ន្ធបច្ចេកវិទ្យា App Nodrug ដើម្បីផ្តល់ព័ត៌មាន ចំណេះដឹង រាយការណ៍ និងការធ្វើទំនើបកម្មតាមរយ:ការបង្កើតនូវព្រឹត្តិការណ៍ជាតិ អន្តរជាតិ មានការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រឹត្តិការណ៍ប្រគំតន្រ្តី កីឡា យ៉ាងគគ្រឹកគគ្រេងដើម្បីបង្កើតជាចលនាជាតិមួយក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបង្ហាញទៅពិភពលោកបានឃើញពីការចូលរួមរបស់កម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×