Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ ៤៧ ថ្ងៃសោះ តុលាការឃុំខ្លួនក្មេងទំនើង ១ ១៧៧នាក់ ថ្ងៃក្រោយសូមកុំរាងដើម្បីឱ្យសមត្ថកិច្ចមានការងារធ្វើ ចាប់ដាក់គុកទៀត (និយាយត្រង់តែម្ដង) !

រាជធានីភ្នំពេញ : មើលឱ្យច្បាស់ក្រុមក្មេងទំនើង និងក្រុមជនអាក្រក់បង្កបទល្មើសក្នុងសង្គម គឺសមត្ថកិច្ច និងច្បាប់ មិនលើកលែងឱ្យនោះនោះទេ គិតត្រឹមរយៈពេល ៤៧ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងក្មេងទំនើងនចំនួន ២៩៧ ករណី ដែលមានជនសង្ស័យចំនួន ១ ៦១៦នាក់ ហើយតុលាការបានធ្វើការឃុំខ្លួនជនសង្ស័យចំនួន ១១៧៧ នាក់។

បើយោងតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលក្មេងទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងសកម្មភាពល្មើស ទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ បើពុំសោតនោះទេ ប្រឈមនឹងការដាក់ទោសទណ្ឌជាប់ពន្ធនាគារតាមច្បាប់កំណត់ជាធរមាន។

មហាជន ក៏ដូចពលរដ្ឋ នៅទូទាំងប្រទេស ចង់បានការអនុវត្តច្បាប់តឹងរ៉ឹង ចំពោះក្រុមក្មេងទំនើងដែលប្រព្រឹត្តល្មើសនៅតាមទីសាធារណៈ បង្កភាពភ័យខ្លាចអសន្តិសុខ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ បើតុលាការសម្រេចដាក់ទោសពួកគេទៅតាមបញ្ញត្តិច្បាប់ដែលមានចែងកំណត់ជាធរមាន និងអនុវត្តឱ្យបានជាប់លាប់ដូចភ្លៀងរលឹមនោះ សង្ឃឹមថា ពេលវេលាទៅមុខសន្សឹមៗ នឹងត្រូវបានកាត់បន្ថយក្នុងកម្រិតទាបបំផុតចំពោះក្រុមក្មេងទំនើងទាំងនេះ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×