Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងលួច យកដែកសំប៉ែតស្រួចដើម្បីកាច់សោ-កម៉ូតូ

ខណ្ឌដូនពេញ៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចផ្លូវលេខ៩០ កែងផ្លូវព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប៉ុនប៉ងលួច (យកដែកសំប៉ែតចុងស្រួចដើម្បីកាច់សោ-កម៉ូតូ)។

ហេតុការណ៍នេះបង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ រួមមាន÷
១/ឈ្មោះ រមណី រិទ្ធី ហៅធី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
២/ឈ្មោះ ធី ទី ហៅចាម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
៣/ឈ្មោះ មាស ធារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

ហេតុការណ៍កើតឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យទាំង០៣នាក់ខាងលើ បាននាំគ្នាជិះម៉ូតូ០១គ្រឿងម៉ាកSUZUKI ពណ៌ខៀវលាយខ្មៅ ស្លាកលេខ កណ្តាល ១C-៧៧៤៤ គោលបំណងដើម្បីលួចកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋ ពេលជិះមកដល់ចំណុចខាងលើជនសង្ស័យទាំង០៣នាក់ក៏បានប្រទះឃើញម៉ូតូប្រជាពលរដ្ឋទុកនៅចិញ្ចើមផ្លូវបម្រុងនិងលួច ភ្លាមនោះសមត្តកិច្ចជំនាញដែលបានល្បាតតាមផ្លូវ បានឃើញមុខសញ្ញាសង្ស័យលួចឆក់ និងបានឆែកត្រួតពិនិត្យបានរកឃើញ មានដែកសំប៉ែតចុងស្រួច សម្រាប់កាច់សោ. ក ម៉ូតូ ចំនួន០១ និងឧបករណ៍ផ្សេងទៀតសម្រាប់ធ្វើសកម្មភាពលួចម៉ូតូ ក៏បាន នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ ។ក្រោយពីធ្វើការសាកសូរជនសង្ស័យទាំ០៣នាក់ខាងលើក៏បានសារភាពថាពួកខ្លួនពិតជាបានជិះម៉ូតូដើរធ្វើសកម្មភាពរកទ្រព្យសម្បត្តិប្រជាពលរដ្ឋប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×