បាត់ដំបង ៖ កាលពីថ្ងៃទី១៥និង១៦ ខែ ធ្នួ ឆ្នាំ២០២៤ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯកសុខ និមល ស្នងការរងផែនជំនាញប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំធ្វើការបង្រ្កាបករណីគ្រឿងញៀនមួយករណី ដោយបានឃាត់ខ្លួនជនសង័្សយចំនួន ០៣នាក់នៅ ក្នុងមូលដ្ឋានក្រុងបាត់ដំបង ស្រុកថ្មគោល និងខេត្តបន្ទាយមានជ័យក្នុងនោះគឺ៖ ១-ឈ្មោះឆាយ កុសល ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ២-ឈ្មោះ ចាន់ វណ្ណដា ភេទប្រុសអាយុ ១៨ឆ្នាំ រស់ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ។ ៣-ឈ្មោះ ចាន់ ម៉ារីណា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) សរុបចំនួន ១០ថង់ ទម្ងន់ ២៥១១,៥៦ក្រាម (ថ្នាំសុទ្ធ)-ម៉ូតូចំនួន ០២គ្រឿង -ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់) -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង។
ពេលនេះសមត្ថកិច្ចបាននិងកំពុងចាត់ចែងរៀបចំសំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្ត ទោសទៅតាមផ្លូវច្បាប់ហើយ៕ រក្សាសិទ្ធដោយ៖ សុទ្ធលី