ឧត្តរមានជ័យ៖ គ្រប់មីនតោនចំនួន៥៥គ្រាប់ ប្រភេទគ្រាប់ TM46 និងប្រភេទគ្រាប់ TMN ដែលជាគ្រាប់នៅសេសសល់កាលពីសម័យសង្គ្រាម ត្រូវបានក្រុមការងារស៊ីម៉ាក់ រាវរកឃើញកប់នៅក្នុងរណ្តៅដីមួយកន្លែង ដែលក្រុម ការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ កំពុងសាងសង់ទំនប់ស្ទាក់ទឹកនៅចំណុចអូរយាងក្នុងភូមិអូរពក សង្កាត់កូនគ្រៀល ក្រុងសំរោង។
ក្រោយពីទទួលបានព័ត៌មាននេះ លោកស្រី មិន ធារី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ និងអង្គភាពពាក់ព័ន្ធចុះទៅពិនិត្យជាក់ស្តែង ហើយក្រុមការងារស៊ីម៉ាក់ បានលើកជញ្ជូនគ្រាប់មីនទាំង៥៥គ្រាប់ ដាក់លើរថយន្ត ដើម្បីយកទៅរក្សាទុកនៅទីបញ្ជាការស៊ីម៉ាក់ប្រចាំខេត្តបន្ទាយមានជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី