Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុងដឹកនិស្សិតធ្វើកម្មសិក្សាខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍ បុកនឹងជញ្ជាំងភ្នំ របួសធ្ងន់ស្រាល១៨នាក់

រថយន្តក្រុងដឹកនិស្សិតកសិកម្មធ្វើកម្មសិក្សាចំនួន ៤៦នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ពេលកំពុងធ្វើដំណើរចុះចំណោតកែងខ្លាំង។ រថយន្តនេះបានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា មកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនឹងជញ្ជាំងភ្នំ។

រដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥​ ឯកឧត្តម​ ម៉ែន​ ង៉ុយ​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​ ថង​ សាវុន​ អភិបាល​ នៃគណៈអភិបាលខេត្ត​ អញ្ជើញចុះសួរសុខទុក្ខ​ និងនាំយក​ ថវិកា​មួយចំនួន​ប្រគល់ជូន​ជនរងគ្រោះ​ (លោកគ្រូ​ អ្នកគ្រូ​ និស្សិត​ តៃកុងឡាន​ និងព្រូឡាន)​ នៃសាកលវិទ្យាល័យ​ ភូមិន្ទ​ កសិកម្ម​ ដែលបានគ្រោះថ្នាក់ចរាចរណ៍​ ក្នុងអំឡុងពេលធ្វើដំណើរ​ទស្សនកិច្ច​ នៅខេត្តមណ្ឌលគិរី​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មានអ្នករបួសធ្ងន់៣នាក់​ ស្រី២នាក់​ ប្រុស១នាក់​របួសស្រាល១១នាក់​ ស្រី៤​នាក់​ ប្រុស៧​នាក់​ ដោយមានអ្នកធ្វើដំណើរ​សរុបរួម៤៦នាក់​ រួមទាំងទាំងតៃកុង​ និងព្រូឡាន​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ស្ថិតនៅ​ចំណុច​ ភ្នុំអូរតេ​ (ហៅផ្លូវអន្ទង់​អាំង)​ ភូមិពូក្រូច​ ឃុំស្រែអំបូម​ ស្រុកពេជ្រាដា​ ខេត្ត​មណ្ឌលគិរី​។

បច្ចុប្បន្នអ្នករបួសធ្ងន់ចំនួន០៣ នាក់ បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ ឯអ្នករបួសស្រាលនិងអ្នកគ្មានរបួស ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំរថយន្ដក្រុងសាលាខេត្ត ចំនួន០៣គ្រឿង ព្រមទាំងឡានសារ៉ែនរបស់ស្នងការដ្ឋាន ដឹកជូន ទៅរាជធានីភ្នំពេញវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×