Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រថយន្ដស្ទួចរេចង្កូតបុករថយន្ដមួយគ្រឿងទៀតចុះចំណោទ ស្លាប់៣នាក់ នៅចំណុចគីឡូម៉ែត្រលេខ១០៤ ចំណោទឡើងភ្នំលោកយាយម៉ៅពេជ្រនិល

កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចចុះចំណោត ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងរថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-7768 បើកបរដោយឈ្មោះ រ៉ុង ធួក ភេទប្រុស អាយុ៤៨ឆ្នាំ ភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បានទៅបុករថយន្ត០១គ្រឿង ម៉ាក ISUZU ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-8332 បើកបរដោយឈ្មោះ ឃីម ស៊ាងហ៊ន់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង អ្នករួមដំណើរ១នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតទ្រព្យសម្បត្ដិស្លាប់០៣នាក់ ប្រុស និងខូចខាតរថយន្ត២គ្រឿងធ្ងន់។

តាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកភ្នំស្រួច បានអោយដឹងថា ក្រោយទទួលបានព័ត៌មានពីហេតុការណ៍គ្រោះថ្នាក់ខាងលើ លោកបានបញ្ជាឲ្យកម្លាំងនគរបាលដែលប្រចាំការនៅគោលដៅលោកយាយម៉ៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងផ្នែកសណ្ដាប់ធ្នាប់ ចុះសម្រួលសង្រ្គោះបន្ទាន់ ប៉ុន្ដែអកុសលអ្នកដំណើរក្នុងរថយន្ដរបួសធ្ងន់ទេីបបណ្ដាលអោយស្លាប់
មូលហេតុសន្និដ្ឋានដោយជំនាញថាបណ្ដាលមកពីអ្នកបើកបររថយន្ដស្ទួចរេចង្កូតទៅផ្នែកគន្លងផ្លូវរថយន្ដដែលចុះចំណោទ ទើបបណ្ដាលអោយបុកគ្នាតែម្ដង រីឯវត្ថុតាងរថយន្ដទាំង២គ្រឿង សមត្ថកិច្ចបានស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមនីតិវិធី។

សំណូមពរ អ្នកបើកបររថយន្តធន់ធ្ងន់ ឬទេសចរណ៍គ្រប់ប្រភេទ មេត្តាកុំបើកបរលើសម៉ោងកំណត់នៃសុខភាពផ្ទាល់ខ្លួន ងងុយគេង ឬមានសារធាតុស្រវឹង។ ល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×