Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីក្មេង កំពុងចុចនៅក្នុងផ្ទះបានសម្រេច​

ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯក​ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង​១៦៖៤១នាទី​ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យនឹងមានការចូលរួមពីលោក​វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ ជានាយការិយាល័យបានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំនុចមុខផ្ទះលេខ៦២​ ផ្លូវលេខ១១C ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។

ជនសង្ស័យឈ្មោះ ឈុំ​ ប៊ុនធឿន​ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ៦២ ផ្លូវលេខ១១C សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដែលនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១១៖១០នាទី​ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីក្មេងកំពុងចុចនៅក្នុងផ្ទះបានសម្រេច​ នៅចំនុចផ្ទះលេខB១៥​ ផ្លូវលេខ០១ ភូមិត្រពាំងរំចេក​ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។

សម្ភារដកហូតមាន ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1KA-2635(ជារបស់ជនសង្ស័យធ្វើសកម្មភាព)។
បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីធ្វើការសាកសួរ​តាមនីតិវិធី​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×