Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​លាក់​មុខ​ម្នាក់​និយាយថា «​កុំ​បន្ទោស​មន្ត្រី​លួច​ថត​វីដេអូ​… គួរតែ​បន្ទោស​ស្ត្រី​រងគ្រោះ​ទេ​ដែល​ស្លៀកសំពត់​ខ្លី​»

​រឿងរ៉ាវ​មួយ​ដែល​បាន​ផ្ទុះឡើង​នៅលើ​បណ្តាញ​សង្គម កាលពីពេល​ថ្មីៗ បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ទាក់ទង​ជំនួយការ​របស់​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ម៉ាឡេស៊ី​ម្នាក់ ដែល​ត្រូវ​បានឃើញ​នៅក្នុង​វីដេអូ ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​លួច​ថត​ផ្នែក​ក្រោម​សំពត់​ស្ត្រី​ពេទ្យ​ភ្នែក​ស្រស់ស្អាត​ម្នាក់ ហើយ​បុរស​នោះ​ក៏​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ទៀតផង សម្រាប់​ទង្វើ​មិន​គោរព​ស្រី្ត​បែបនេះ​របស់គាត់ ។​

​ទោះយ៉ាងណា អ្នកលេង​អ៊ី​ន​ធើរ​ណែ​តម្នាក់ ដែល​ហាក់​លាក់​អត្តសញ្ញាណ​របស់ខ្លួន​នៅ​ពី​ខាងក្រោយ​ឈ្មោះ​គណនី​ក្លែងក្លាយ​មួយ បាន​ផុស​បញ្ចេញ​គំនិត​យល់ឃើញ​របស់គាត់ អំពី​រឿងរ៉ាវ​ផ្ទុះឡើង​នេះ ហើយ​បានធ្វើ​ឲ្យ​មាន​ភ្ញាក់ផ្អើល​ហួសចិត្ត​យ៉ាងខ្លាំង​ពី​អ្នកដទៃ នៅពេល​ពួកគេ​បានឃើញ​ការ​ផុស​បែបនេះ​របស់គាត់ ។ នោះ​គឺ​ដោយសារតែ​គាត់​បាន​ស្តីបន្ទោស​ជនរងគ្រោះ ហើយ​ថែមទាំង​និយាយថា វា​ជា​កំហុស​នៃ​ការ​ស្លៀកពាក់​សំពត់​ខើច​ខ្លី ។​

​នៅក្នុង​សារ​បង្ហោះ​របស់គាត់ បុរស​នោះបាន​និយាយថា​៖ «​ប្រសិនបើ​ស្ត្រី​នោះ​ពុំ​ស្លៀកសំពត់​ខ្លី នោះ​រឿងរ៉ាវ​ទាំងអស់នេះ​ក៏​នឹងមិន​កើតមាន​ដែរ ។ កុំ​បន្ទោស​មន្ត្រី​នោះ ។ ចូរ​ស្វែងយល់​ពី​មូលហេតុ​ដែល​គាត់​ថត​វីដេអូ​លើក​ទី​១ ។ គាត់​បានធ្វើ​វា ព្រោះតែ​ស្ត្រី​នោះ​កំពុង​ស្លៀកសំពត់​ខ្លី ដែល​ជំរុញ​ឲ្យ​គាត់​ត្រូវធ្វើ​យ៉ាង​ដូច្នេះ ។ និយាយ​បែបនេះ មិនមែន​ថា​ខ្ញុំ​គាំទ្រ​ទង្វើ​របស់​មន្ត្រី​រូប​នោះទេ ប៉ុន្តែ ត្រូវធ្វើ​ការស៊ើបអង្កេត​ជាមុនសិន មុនពេល​បញ្ចេញ​អារម្មណ៍​របស់​អ្នក​» ។​

​ទោះយ៉ាងណា គណនី​ហ្វេ​ស​ប៊ុ​ក​នេះ ទទួល​ការរិះគន់​យ៉ាងខ្លាំង ពី​សំណាក់​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ដទៃ ដែល​និយាយថា មនុស្ស​បែ​នេះ គឺ​កំពុងតែ​លើកទឹកចិត្ត​វប្បធម៌​រំលោភ​ផ្លូវភេទ ហើយ​ដាក់​ការស្តីបន្ទោស​ទៅលើ​ជនរងគ្រោះ​តែម្តង ។ ទន្ទឹម​នោះ​ផងដែរ ពួកគេ​ក៏បាន​និយាយថា ស្ត្រី​ទាំងអស់​គួរតែមាន​សេរីភាព​ក្នុងការ​ស្លៀកពាក់ នូវ​អ្វី​ក៏ដោយ​ដែល​ពួកគាត់​ចង់ ហើយ​វា​អាស្រ័យទៅលើ​បុរស​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង និង​កុំទៅ​បៀតបៀន​ខ្លួនប្រាណ​របស់​នាង វា​គ្មាន​បញ្ហា​អ្វី​កើតឡើង​នោះឡើយ ។​

​យ៉ាងណាមិញ អត្តសញ្ញាណ​នៃ​មនុស្ស​នេះ ពុំ​អាច​កំណត់​បានទេ ព្រោះ​គ្មាន​រូបថត​ពិត​ណាមួយ​បញ្ជាក់​ឲ្យ​លាស់ នៅក្នុង​ខោ​ន​ដែល​បាន​ផុស ៕ ចន្ទី (worldofbuzz)​

×