Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ ដោយ​មិន​ទទួលស្គាល់​ព្រះអង្គម្ចាស់​ច​ក្រា​វុឌ្ឍ ជា​ប្រធាន​ស្តីទី​

​ភ្នំពេញ​ ៖ ខណៈពេល​ដែល​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​កំពុង​សម្រាក​ព្យាបាល​សុខភាព នៅ​ក្រៅប្រទេស កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨ បាន​សេចក្តីសម្រេច​មួយ តែងតាំង​បុត្រ​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ប្រធាន​ស្តីទី របស់​គណបក្ស​រាជានិយម​ហ្វ៊ុន​ស៊ិនប៉ិច​។​

​ពាក់ព័ន្ធ​នឹង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយច្បាប់ ទូលថ្វាយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ស្តីពី​ការតែងតាំង​ព្រះ​ប្រធានស្តីទី​គណបក្ស​។

​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា ការតែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ប្រធានស្តីទី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច មិន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​តម្កល់ទុក​នៅ​ក្រសួង​មហាផ្ទៃ​នោះទេ ដូច្នេះ​សូម​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ពិនិត្យ​និង​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​លក្ខន្តិកៈ​របស់​ខ្លួន​។

​តាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង បានឱ្យដឹងថា ក្រសួង​មហាផ្ទៃ​បាន​ទទួល​រួចហើយ នូវ​សេចក្តីសម្រេច លេខ​ពិសេស ចុះ​ថ្ងៃ​ទី​៨​ខែ​សីហា ឆ្នាំ​២០១៨ របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បាន​សម្រេច​តែងតាំង ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ព្រះ​ប្រធាន​ស្តី​ទី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ពិនិត្យ និង​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ តាម​លក្ខន្តិកៈ របស់​គណបក្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួង​មហាផ្ងៃ​។​

​បើ​តាម​លក្ខន្តិកៈ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានឱ្យដឹងថា ក្នុងករណី​ដែល​ប្រធាន​គណបក្ស​អវត្តមាន ឬ​មក​ធ្វើការ​ពុំ​បាន​ដោយ​ប្រកា​ណាមួយ អនុប្រធាន​ត្រូវបំពេញ​កិច្ចការ​ជំនួស ប្រធាន​គណបក្ស​ជា​ប្រធានស្តីទី​តាមរយៈ​លិខិត​ផ្ទេរសិទ្ធិ​។ ក្នុងករណី​ប្រធាន​សក្តិ គណៈ​​កម្មាធិការ​នាយក​ត្រូវ​រៀបចំ​កោះប្រជុំ​សមាជ ដើម្បី​ជ្រើសតាំង​ប្រធាន​គណបក្ស​ក្នុង​រយៈពេល​៦០​ថ្ងៃ​យ៉ាងយូរ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

×