តាមរយៈការសាកល្បងអាវុធថ្មីបំផុត កាលពីព្រឹកព្រលឹម កូរ៉េខាងជើងបានបញ្ជាក់យ៉ាងពិតប្រាកដពីការគំរាមវាយលុកដោយកាំជ្រួចអន្តរទ្វីប ICBM ចំពោះអាមេរិកគឺជារឿងពិត។
ជាច្រើនលើកហើយដែលកូរ៉េខាងជើងបានសាកល្បងកាំជ្រួចអាស៊ី ប៉ុន្តែនៅលើកនេះ វាពិតជាបានបញ្ជាក់ថា ពួកគេអាចបាញ់ចំគោលដៅសំខាន់ៗនៅឆ្នេរសមុទ្រប៉ែកខាងកើតរបស់អាមេរិកជាអាទិ៍រដ្ឋធានី វ៉ាស៊ីនតោន ឬទីក្រុងញូវយ៉ក។
តាមប្រភព Business Insider នៅលើកនេះកូរ៉េខាងជើងពុំត្រឹមតែបញ្ជាក់បានអំពីរយៈចម្ងាយបាញ់របស់កាំជ្រួចប៉ុណ្ណោះទេ ថែមទាំងបង្ហាញឲ្យឃើញនូវសមត្ថភាពនិងយុទ្ធវិធីរបស់ពួកគេ អាចវាយលុកទៅកាន់គោលដៅណាមួយដូចពោលខាងលើ។
ជាធម្មតារដ្ឋការ គីម ជុងអ៊ុន ពុំសូវសាកល្បងអាវុធនៅពេលយប់ ឬរដូវរងារឡើយ ប៉ុន្តែការសាកល្បងលើកនេះ មានផ្ទុកនូវខ្លឹមសារមួយថ្មី ៖ ការគំរាមកំហែងប្រើប្រាស់ ICBM ចំពោះអាមេរិកគឺជារឿងពិត។
ទើបតែកាលពីម្សិលមិញ (២៨/១១) កូរ៉េខាងជើង និងជប៉ុន សុទ្ធសឹងប្រកាសថា ពួកគេបានរកឃើញនូវសញ្ញាវិទ្យុស្របនឹងសកម្មភាពត្រៀមសាកល្បងអាវុធនៅកូរ៉េខាងជើង ប៉ុន្តែប្រទេសទាំង២នេះ បែរជាសន្និដ្ឋានថា ព្រឹត្តិការណ៍ខាងលើអាចកើតឡើងអំឡុងប៉ុន្មានខែខាងមុខ ពុំមែនឆាប់បែបនេះឡើយ។
គម្លាតពេលវេលាពីគ្រាដែលទទួលបានសញ្ញារហូតទល់ពេលបាញ់បង្ហោះពិតជាខ្លីណាស់ ហើយវាក៏បញ្ជាក់ថា ក្រុងព្យុងយ៉ាង អាចវាយលុកនុយក្លេអ៊ែរសំដៅទៅកាន់អាមេរិក ពិបាកស្មានទុកមុន។ ម្យ៉ាងវិញទៀតការសាកល្បងប្រព្រឹត្តនៅពេលយប់ក៏កាន់តែលំបាកឃ្លាំមើល។
ទន្ទឹមនោះកូរ៉េខាងជើង នៅបានប្រមូលផ្តុំតម្លើងទម្រកាំជ្រួចចល័តតាមផ្លូវធ្វើឲ្យគេអាចវាយលុកបានរហ័សក្នុងពេលដែលសត្រូវពួកគេប្រមូលផ្តុំលើមូលដ្ឋានសម្ងាត់អចល័តនោះ។
តាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង កូរ៉េខាងជើងបានប្រកាសថា កាំជ្រួចដែលគេសាកល្បងទទួលជោគជ័យនោះ ជាប្រភេទ ICBM ថ្មី មានឈ្មោះថា Hwasong-15 ។ អាវុធនេះអាចត្រូវបានបំពាក់ “ក្បាលកាំជ្រួចនុយក្លេអ៊ែរធ្ងន់និងដ៏ធំមួយ” ហើយមានលទ្ធភាពវាយលុកលើដែនដីអាមេរិកទាំងមូល។ ប្រភពពីទីភ្នាក់ងារសារព័ត៌ បាននាំសម្តីរបស់ប្រធាន គីម ជុងអ៊ុន ថា កូរ៉េខាងជើងបានអភិវឌ្ឍន៍រួចរាល់ “កម្លាំងនុយក្លេអ៊ែរជាតិ” ហើយអះអាងទៀតថា កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរមួយ៕ ដោយ ៖ ចន្ទ្រា