ឆ្នាំជូត ៖ រាសីល្អមធ្យម ។ ការងារអំណោយផលល្អ ប៉ុន្តែមិនត្រូវភ្លេចខ្លួនបណ្តែបណ្តោយឲ្យអ្នកដទៃដណ្តើមគុណសម្បត្តិពីអ្នក។ ប្រាក់រកបានដោយពិបាក ដូច្នេះចាយវាយត្រូវមានផែនការជាក់ស្តែង។ មនោសញ្ចេតនា អ្នកនៅលីវគួរសំអិតសំអាងកាយឲ្យបានសមរម្យ ចេញក្រៅសកម្មចូលរួមក្នុងសកម្មប្រាស្រ័យទាក់ទង ដើម្បីបង្កើនឱកាសរកឃើញគូស្នេហ៍។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស ទឹកប្រាក់។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ថ្ងៃនេះអ្នកពិបាកនឹងទទួលលទ្ធផលដូចបំណងក្នុងការងារ ចំណាយកម្លាំងច្រើន តែចុងក្រោយបែរជាពុំមានសមិទ្ធផលអ្វីធំដុំ។ ពុំត្រូវបញ្ចេញទុនរកស៊ីថែម យកល្អគួរប្រមូលផ្តុំទៅក្នុងមុខរបរដែលមានស្រាប់។ មនោសញ្ចេតនា ប្រសិនជួបការយល់ច្រឡំ ចូរប្រឹងប្រែងរកវិធីដោះស្រាយកុំឲ្យក្លាយជាទំនាស់ស្រួចស្រាវ។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំលាភពណខ្មៅ ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារប្រព្រឹត្តទៅដោយរលូនអាស្រ័យដោយបានការគាំទ្រ និងជួយពីមនុស្សគ្រប់គ្នា។ ថ្ងៃនេះយីអ៊ុនឡើងអាចសហការវិនិយោគជោគជ័យ។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពសោមនស្សរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ រាល់ផែនការការងារសុទ្ធតែដំណើរការយ៉ាងល្អ និងមានលទ្ធផលដូចចិត្ត។ អាស្រ័យដោយសមត្ថភាពរបស់ខ្លួន អ្នកនឹងក្តាប់បានឱកាសវិនិយោគល្អ ជួយបង្កើនចំណូលយ៉ាងច្រើន។ មនោសញ្ចេតនា កុំឈរនៅភ្នំនេះសម្លឹងទៅភ្នំនោះ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខ្មៅ ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារត្រូវប្រយ័ត្នមានអ្នកចង់កាច់បំបាក់។ លុយចូលតាមទ្វារមុខបែរជាចេញទៅវិញតាមទ្វារក្រោយ ត្រូវមានផែនការចាយវាយត្រឹមត្រូវ។ មនោសញ្ចេតនា រាសីកំពុងអន់ ត្រូវបញ្ចៀសការឈ្លោះប្រកែក បង្កឥទ្ធិពលដល់មនោសញ្ចេតនារបស់អ្នកនិងគូស្នេហ៍។ ទិសនាំលាភទិសខាងជើង តំណមទិសកើត។ ពណ៌នាំសំណាងពណ៌ ស ។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម។ ការងារគ្រប់ផែនការសុទ្ធតែសម្រេចបានដូចបំណង ជួបការលំបាកតែងមានវិធីដោះស្រាយ មានបន្ថែមឱកាសល្អក្នុងការងារ។ អាចវិនិយោគធំដុំ តែមិនត្រូវលោភលន់។ មនោសញ្ចេតនា គួររក្សាទំនាក់ទំនងជាមួយមនុស្សដែលខ្លួនប៉ងយកជាគូគាប់ឲ្យបានជាប់លាប់ទើបមិនរបូតបានទៅអ្នកដទៃ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខ្មៅ , ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយអាចបង្ហាញចេញទេពកោសល្យឆ្នើមក្នុងការងារធ្វើឲ្យថ្នាក់លើពេញចិត្តប្រគល់កិច្ចការសំខាន់ៗឲ្យគ្រប់គ្រង។ ថ្ងៃនេះរកស៊ីអ្វីក៏ចំណេញ លុយកាក់ហូរចូលមិនដាច់។ មនោសញ្ចេតនា ត្រូវចេះបង្ហាញការយកចិត្តទុកដាក់របស់អ្នកចំពោះមនុស្សដែលខ្លួនស្រឡាញ់ទើបមនោសញ្ចេតនារីកចម្រើនទៅមុខ។ ទិសនាំលាភទិសឦសាន តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ កុំលូកដៃចូលកិច្ចការអ្នកដទៃនាំឲ្យស៊យខ្លួនឯង។ ថ្ងៃនេះមិនល្អសម្រាប់ការវិនិយោគភាគហ៊ុន។ មនោសញ្ចេតនា ដោយសារតែពាក្យសម្តីរបស់អ្នកដទៃងាយធ្វើឲ្យអ្នកទាំង២ មន្ទិលសង្ស័យគ្នា នាំដល់ការឈ្លោះប្រកែក។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងារចាប់ផ្តើមឈានចូលដំណាក់កាលប្រញឹក ហេតុនេះនឹងធ្វើឲ្យអ្នករវល់ពេញ១ថ្ងៃ ពុំមានពេលថែទាំខ្លួនឯង។ វិនិយោគបានចំណេញច្រើន អាចទិញរបស់ដែលខ្លួនប្រាថ្នាពីមុនមក។ មនោសញ្ចេតនា មានឱកាសបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ ពិភពលោកគ្របដណ្តប់ដោយពណ៌កុលាប សុភមង្គល។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ខៀវ , ខ្មៅ ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារត្រូវប្រយ័ត្នកុំឲ្យធ្លាក់ក្នុងអន្ទាក់របស់គូប្រជែង ធ្វើការនិងនាំពាក្យត្រូវគិតឲ្យល្អិតល្អន់។ ត្រូវចៀសឲ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ។ មនោសញ្ចេតនា ពិបាកចុះសម្រុងនឹងគ្នា។ ទិសនាំលាភទិសនិរតី តំណមទិសឦសាន។ ពណ៌នាំសំណាង ពណ៌ស ។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំចរ ៖ រាស្រីឡើងខ្ពស់។ ការងារត្រូវបានថ្នាក់លើជឿជាក់ អ្នករួមការងារគាំទ្រ ហេតុនេះគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន។ ថ្ងៃនេះអ្នកមានលទ្ធភាពវិភាគទីផ្សារ និងក្តាប់ឱកាសវិនិយោគល្អ។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ក្រហម , ស្វាយ។ អ្នកយកអាសាឆ្នាំមមី។
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសប្រាស្រ័យជាមួយនឹងប្រភពទុនធំ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ មានខ្ទង់ចំណូលបន្ថែម លាភចូលដល់ផ្ទះ។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សក្នុងសុបិន្ត។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕