Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្តតាកែវ​ដឹកនាំ​កំលាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ចុះ​បិទ​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​គ្មាន​ច្បាប់​ដ៏​ធំ​មួយ​តប​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​

តាកែវ​៖ ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​ខុសច្បាប់​មួយកន្លែង​ឋិត​នៅ​ភូមិ​ត្រា​ពាំង​សាប ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ត្រូវបាន​កងកំលាំង​នៃ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ដឹកនាំ​ដោយ​ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ សម្របសម្រួល​នីតិវិធី​ដោយ​ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន ចុះ​បិទ និង​រុះរើ​នៅ​រោង​ប្រជល់មាន់​ខុសច្បាប់​មួយកន្លែង​នៅ​ស្រុក​បាទី​នោះ​ចោល ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ពាក្យបណ្តឹង​របស់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ក្នុង​កិច្ចការពារ​សុ​វត្តិភាព​ភូមិ​ឃុំ​របស់​ពួកគាត់ ។

សូមបញ្ជាក់​ផងដែរ​ថា ក្នុងការ​ចុះមក​បិទ​ទៅលើ​ទីតាំង​ជល់​មាន់ និង​ល្បែងស៊ីសង​ខុសច្បាប់​នេះដែរ គឺ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី ៣ ធ្នូ ២០១៧ ក្នុងនោះ​ក្រុម​កំលាំងចម្រុះ​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​បានមក​ដល់ទី​តាំង​នេះ​ដោយ​ដកហូត​បាន មាន់​ជល់​ចំនួន ៦​ក្បាល សម្ភារៈ​ល្បែងស៊ីសង តុ​អាប៉ោង និង​ក្រដាស​ផ្នា​ល់​ចាក់​មាន់​ជាច្រើន​ផងដែរ ។ បើតាម​ការ​រាយ​ការ​ណ៏​របស់​ប្រជាពលរដ្ឋ​ទីតាំង​ជល់​មាន់​នេះ​ជាទី​តាំង​ជល់​មាន់​មួយ​ដ៏​ធំ ហើយ​នៅ​រាល់ថ្ងៃ​ពិសេសៗ​គឺមាន​មនុស្ស​យក​មាន់មក​ប្រជល់​ដូចជា​ដង្ហែ​កឋិន​អញ្ចឹង ។​

ថ្លែង​នៅក្នុង​ការចុះ​បិទ​ទីតាំង​ប្រជល់មាន់​ដ៏​ធំ​នេះដែរ ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន​អោយដឹងថា ចាត់​តាំងពី​ពេលដែល​ម្ចាស់​ទីតាំង​បើក​ទីតាំង​ជល់​មាន់​ខុសច្បាប់​នេះ​មក អាជ្ញាធរ​ស្រុក​បានធ្វើ​ការកោះហៅ​ម្ចាស់​ទីតាំង​នេះ ដោយ​អោយ​បញ្ឈប់​នៅ​សកម្មភាព​បើក​កន្លែង​ប្រជល់មាន់​ខុសច្បាប់​នេះ​ជាបន្ទាន់ ហើយ​និង​បានធ្វើ​ការអប់រំ​ណែនាំ​ដល់​ពួកគាត់​ថែមទៀត ពីព្រោះថា​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព គឺ​មិនអាច បើក​ល្បែងស៊ីសង ជល់​មាន់​នេះ​បានទេ ។ ក៏ប៉ុន្តែ​ក្រោយពី​អាជ្ញាធរ​ស្រុក​ធ្វើការ​អប់រំ​ណែនាំ​រួចហើយ គាត់​នៅតែ​បន្ត​សាងសង់ និង​បើក​អោយមាន​ការលេង​ល្បែងស៊ីសង និង​ប្រជល់មាន់​បន្តទៀត ហើយ​ក្នុងនោះ​មានការ​រាយ​ការ​ណ៏​ប្តឹង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ថា សកម្មភាព​ល្បែង​ជល់​មាន់​នោះ​នៅតែ​ប្រព្រឹត្តិ បន្ថែម​ពី​នោះ​ម្ចាស់​ទីតាំង​នោះ​រឹតតែ​បន្ត ការសាងសង់​រោង បង្កើតជា​កន្លែង​ជល់​មាន់​ទ្រង់ទ្រាយ​ធំ និង​ល្បែងស៊ីសង អាប៉ោង ផ្សេងៗ​ជាដើម ។

ឯកឧត្តម ឡាយ វណ្ណៈ បានបញ្ជាក់​ទៀតថា បន្ទាប់ពី​មានការ​ក​ក្លើ​ន​ពី​ម្ចាស់​ទីតាំង​ជល់​មាន់​ខុសច្បាប់​នេះ ដោយ​ធ្វើ​ការអប់រំ​ម្តង​រួចមកហើយ នៅតែ​មិន​ស្តាប់ លោក​បាន​បង្កើត​នៅ​គណៈបញ្ជាការ​ឯកភាព​មួយ​ដែល​ដឹកនាំ​ដោយ​លោក អភិបាលរង​ខេត្ត បានធ្វើការ​ចុះបង្ក្រាប​ទីតាំង​នោះ​ជា​លើក​ទី​២ តែ​ម្ចាស់​ទីតាំង​នៅតែ​មិន​ក្លាចរអា​ជា​និង​អាជ្ញា​រធរ​ខេត្ត​នោះឡើយ ថែមទាំង​បាន​បោះសម្តី​ថា រូបគេ​និង​បើក​ទីតាំង​ជល់​មាន់​នេះ​អោយ​ទាល់តែ​បាន អញ្ចឹង​ដើម្បី​ពង្រឹង​នៅ​ការ​អុ​វត្ត​ន័​នៅ​គោលនយោបាយ ភូមិ​ឃុំ​មាន​សុ​វត្តិភាព ស្រប​ជាមួយនិង​ពាក្យបណ្តឹង​កាន់តែច្រើន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​នោះ និង​ការអប់រំ​ចំនួន ២​ដង​កន្លងមកហើយ ដែល​ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត បាន​អប់រំ​ណែនាំ​រួចមកហើយ តែ​ម្ចាស់​ទីតាំង​នេះ​នៅតែ​មិន​បិទ អញ្ចឹងទេ​នៅក្នុង​ថ្ងៃនេះ រូបលោក​ដឹកនាំ​ដោយផ្ទាល់ រួមជាមួយ​និង​កំលាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ចុះមក​បង្ក្រាប រុះរើ និង​បិទ​ទីតាំង​នេះ​តែម្តង ។

​ចំណែក​ម្ចាស់​ដី ដែល​ជួល​ទីតាំង​នេះ​អោយទៅ​ក្រុម​ខិលខូច​បើក​ល្បែងស៊ីសង​ខុសច្បាប់​នោះ អាជ្ញា​រធរ​ខេត្ត​បាន និង​ដាក់​ពាក្យបណ្តឹង​មួយ​ប្តឹងទៅ​ម្ចាស់​ដី នោះ​ទៅ​តុល​ការ ពីបទ​ផ្តល់​ទីតាំង​អោយគេ​បង្កើត​នៅ​ទីតាំង​ល្បែងស៊ីសង់​ខុសច្បាប់ ។ ក្នុងនោះ​ឯកឧត្តម ឡាយ វណ្ណៈ បាន​បញ្ចា​ក់ថា លោក​បន្ទាប់ពី​ធ្វើការ​រុះរើ និង​ចុះ​បិទ​តាំង​នេះហើយ រដ្ឋបាល​ខេត្តតាកែវ និង​ដាក់​ពាក្យបណ្តឹង​ប្តឹង​យក​ដី​ដែល​បាន​ជួល​បង្កើតជា​ទីតាំង​ល្បែងស៊ីសង​នោះ មកជា​សម្បត្តិ​របស់រ​ដ្ឋ​វិញ ហើយ​និង​ស្នើសុំ​ដី​នេះ មក​ធ្វើជា​ទីតាំង​ដែលមាន​ផល​ប្រ​យោ​ជ​ន៏​ដែល​ជួយ​ដល់​សង្គម​វិញ ដោយ​សុំ​បង្កើតជា​កន្លែង​បន្សាប​គ្រឿងញៀន​តែម្តង ។

​លោក ស្រី សំបូរ មេឃុំ​កណ្តឹង បាន​និយាយថា ចំពោះ​ចំណាត់ការ​របស់​ឯក​ថ្នាក់លើ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​អភិបាល​ខេត្តតាកែវ ក្នុងការ​ចុះមក​បិទ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​នេះ វា​ព្រាបបាន​ដូច​ការ ដក​បន្លា​ចេញពី​ទ្រូង​របស់​រូបគាត់ និង​បង​បងប្អូន​ប្រជាពលរដ្ឋ​អញ្ចឹង ហើយ​លោក​និង ប្រជាពលរដ្ឋ​គាំទ្រ ទៅលើ​ចំណាត់ការ​នេះ ពីព្រោះថា ភូមិ​ឃុំ​ដែលមាន​សុ​វត្តិភាព គឺ​មិនមាន​វង់ល្បែង​ស៊ីសង​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​នោះទេ ។ តាកែវ​

×