Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​អាច​ប្រឈម​ខ្លាំង​ទៅ​នឹង​ជំងឺ​ទឹកនោម​ផ្អែម ដោយសារ​កត្តា​ទាំង​នេះ​

​ជំងឺ​ទឹកនោមផែ្អ​ម គឺ​ជា​ជំងឺ​មួយ​ដែល​បង្កឡើង​ដោយ​ភាពខុសបែ្លក​នៃ​អ័រម៉ូន វា​អាច​បណ្តាលឲ្យមាន​បញ្អា​ជាច្រើន​ដូចជា ក្រ​លៀន ជើង​ប្រអប់ជើង ភែ្ន​ក បេះដូង ប្រព័ន្ធ​ប្រសាទ និង​ចរន្តឈាម ។ បើសិនជា​យើង​ទុក​វា មិន​ព្យាបាល​ទេ​នោះ​បញ្អា​ទាំងនេះ​អាចនឹងនាំ ខ្សោយ​ក្រលៀន កើត​ដំបៅ ស្លាប់​អវៈយវៈ ងងឹតភែ្នក ឬក៏​អាច​នឹង​នាំឲ្យមាន ការ​ដាច់​សរសៃឈាម ក្នុង​ខួរក្បាល​ទៀតផង ។

​ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ​ទី ២ ត្រូវបាន​គេ​ជឿថា មាន​ទំនាក់ទំនង​យ៉ាងខ្លាំង នឹង​បញ្ហា​ហ្សែ​ន មានន័យ​ថា វា​អាច​កើតឡើង​ទាំង​គ្រួសារ​តែ​ម្តង​។ មាន​ហ្សែ​ន​ច្រើនណាស់ ដែល​កំពុងតែ​ត្រូវបាន​គេ​សិក្សា ហើយក៏​មាន​ទំនាក់ទំនង ធ្វើឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ​ទី ២ ដែរ​។ បើសិន​ជា​អ្នក​មាន​កត្តា ដែល​ធ្វើឱ្យ​ប្រឈម​នឹង​ជំងឺ​នេះ​ហើយ យក​ល្អ​គួរ តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​ការ​ធ្វើ​តេស្ត​រក​ជំងឺ​នេះ​ទៅ​។​

​ជាមួយ​នឹង​របប​អាហារ សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម​បានល្អ និង​របៀប​រស់នៅ​ផ្តល់​សុខភាព បូករួម​នឹង​ការប្រើ​ថ្នាំ បាន​ត្រឹមត្រូវ​ទៀត វា​ពិតជា​អាច​ឱ្យ​អ្នកជំងឺ គ្រប់គ្រង​ជីវិត​បាន​កាន់តែ​ល្អ​។​

​កត្តា​ប្រឈម នឹង​ជំងឺ​ទឹក នោម​ផ្អែម ប្រភេទ​ទី ២ ផ្សេងៗ​ទៀត មានដូចជា ៖

• លើស​សម្ពាធ​ឈាម​

• លើស​កម្រិត​ជាតិ​ខ្លាញ់ Triglyceride ក្នុង​ឈាម​

• មាន​ជំងឺ​ទឹកនោម​ផ្អែម ពេល​មាន​ផ្ទៃពោះ ឬ​កើតកូន​មក មាន​ទម្ងន់​ធ្ងន់​ជាង ៤ គីឡូក្រាម​

• របប​អាហារ​មាន​ជាតិ​ខ្លាញ់ និង​កាបូ​អ៊ី​ដ្រាត​ខ្ពស់​

• ញ៉ាំ​ស្រា​ច្រើន​

• របៀប​រស់នៅ បែប​អង្គុយ​ច្រើន​ជាង​ដើរ​

• កំពុងតែ​ធាត់​ជ្រុល​

• ករណី​សញ្ជាតិ​ដូចជា អាហ្វ្រិក​កាត់​អាមេរិក ជនជាតិ​អាមេរិក​ផ្ទាល់ ជប៉ុន​កាត់​អាមេរិក​

• អាយុ​កាន់តែច្រើន ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ​ទី ២ កាន់តែខ្លាំង​។ ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ​ទី ២ ចាប់ផ្តើម​កើនឡើង​គួរឱ្យ​កត់សម្គាល់​នោះ គឺ​នៅ​អាយុ ៤៥ ឆ្នាំ និង ក្រោយ​អាយុ ៦៥​ឆ្នាំ​៕ សុភ័ក្ត្រ

​ប្រភព​៖ Health & wikipedia​

×