អ្នកមានដឹងទេថា ពេលវេលាទទួលទានទឹកឃ្មុំផ្សេងៗគ្នាគឺនាំមកនូវផលប្រយោជន៍មិនដូចគ្នាឡើយ ។
. ពេលព្រឹក៖ សម្អាតក្រពះ, ជួយឲ្យមានកម្លាំង
ប្រសិនទទួលទានទឹកឃ្មុំនៅពេលព្រឹកជាប្រចាំ អ្នកនឹងឃើញថាខ្លួនបន្ទោបង់ទៀងទាត់រាល់ថ្ងៃ ។ នោះគឺអាស្រ័យដោយទឹកឃ្មុំជួយសម្អាតក្រពះ ទន្ទឹមនោះជួយរាងកាយកម្ចាត់ជាតិពុល ។
ថាមពលបង្កើតដោយទឹកឃ្មុំខ្ពស់ជាង ៥ ដង ប្រៀបនឹងទឹកដោះគោ ហេតុនេះនឹងឆាប់កម្ចាត់ចោលអារម្មណ៍នឿយហត់ ស្មារតីក៏ភ្លឺស្វាង និងសកម្មជាង ។
. ពេលរសៀល៖ ជួយរាងកាយពោរពេញដោយថាមពល
ពេលរសៀលក៏ជាពេលវេលាដែលរាងកាយអស់កម្លាំងបំផុត និង «ទាមទារ» ប្រើប្រាស់ថាមពលយ៉ាងធំ ។ ទទួលទានតែទឹកឃ្មុំមួយកែវនៅពេលនេះ នឹងជួយបំពេញថាមពលសម្រាប់សកម្មភាព ២ ទៅ ម៉ោងបន្ទាប់ទៀត ។
. ពេលយប់៖ ជំនួយដំណេក និងរម្ងាប់អារម្មណ៍
ទឹកឃ្មុំ, ស្ករ, វីតាមីន អាចសម្រួលមុខងារប្រព័ន្ធសរសៃប្រសាទ, បន្ថយអារម្មណ៍តានតឹង, ជំរុញដំណេកឲ្យលក់ស្រួល ។ ទទួលទានទឹកឃ្មុំមុនចូលគេង អាចជួយអ្នកបន្ថយភាពតានតឹង និងកែប្រែគុណភាពដំណេកឲ្យប្រសើរឡើង ។
. ក្រោយពេលបាយ៖ ជំរុញប្រព័ន្ធរំលាយអាហារ
ក្រោយពេលបាយ ពិសេសក្រោយពេលបរិភោគឆ្អែត, មុខងាររំលាយអាហាររបស់ក្រពះ ងាយត្រូវថមថយ, បន្ទោបង់លំបាក ។
ទទួលទានទឹកឃ្មុំ ១ ទៅ២ ម៉ោងក្រោយបាយ នឹងជួយបង្កើនតួនាទីរបស់ជាតិរំអិលពោះវៀន ធ្វើឲ្យអ្នកមានអារម្មណ៍ «ស្រាលពោះ» ជាង ។
. មុនបាយ -ទប់ស្កាត់អាស៊ីតក្រពះ
មុនបាយកន្លះម៉ោង ទទួលទានទឹកឃ្មុំ១កែវ អាចរារាំងអាស៊ីតក្រពះ ។ ចំពោះអ្នករលាកដំបៅក្រពះ នោះទទួលទានទឹកឃ្មុំឧណ្ហៗរាល់ថ្ងៃ (១០ ml ទឹកឃ្មុំលាយជាមួយទឹកក្តៅ១កែវ) ក្រោយ១រយៈពេល ស្ថានភាពរលាកនឹងថយចុះយ៉ាងច្រើន និងថែមទាំងអាចជាទាំងស្រុង ៕ លីសា