ជំងឺថ្លើមប្រភេទស៊ី (hepatitis C) គឺជាឈ្មោះវីរុសដែលធ្វើឲ្យថ្លើមរបស់លោកអ្នកឈឺ ។ ការផឹកស្រាច្រើនពេក ការប្រើថ្នាំញៀន ជាតិគីមីមួយចំនួន និងវីរុសខ្លះឯទៀតក៏អាចបង្កឲ្យមានជំងឺនេះដែរ។
បើយោងទៅតាម Centers of Disease Control and Prevention (CDC) បានឲ្យដឹងថា ចំនួនអ្នកមានជំងឺរលាកថ្លើមប្រភេទ C មានរហូតដល់ ៨០ភាគរយហើយដែលមិនឃើញកើតចេញជារោគសញ្ញា ។ ស្ថិតក្នុងករណីខ្លះ អ្នកជំងឺអាចនឹងមានរោគសញ្ញាមិនយូរឡើយក្រោយពីឆ្លងជំងឺនេះរួច។
រោគសញ្ញាទាំងនេះអាចមានលក្ខណៈតិចតួច ឬខ្លាំងក្លាដែលមានដូចជា ៖
• ក្តៅខ្លួន
• មានអារម្មណ៍អស់កម្លាំង
• មិនឃ្លានអាហារ
បើសិនអ្នកកើតជារោគសញ្ញាជំងឺរលាកថ្លើមប្រភេទ C ភ្លាមក្រោយពីឆ្លងរួច វាអាចនឹងមានអាការៈដូចជា ៖
• ចង្អោ ឬក្អួត
• ឈឺចាប់ក្នុងក្រពះ
• ឈឺសន្លាក់ ឬសាច់ដុំ
• មានភាពមិនធម្មតាក្នុងទឹកនោម ឬការបន្ទោបង់
• ភ្នែក ឬស្បែកទៅជាលឿង
រោគសញ្ញាភ្លាមៗភាគច្រើនទំនងជាកើតឡើងនៅជុំវិញ ៦ ទៅ៧សប្តាហ៍ក្រោយពីប៉ះពាល់នឹងវីរុសនេះរួច។
ខណៈពេលដែល អ្នកជំងឺខ្លះអាចនឹងមានរោគសញ្ញារបស់វានៅរយៈពេល ២សប្តាហ៍ក្រោយឆ្លង អ្នកខ្លះទៀតអាចនឹងមានអាការៈនេះយូរណាស់។ វាអាចនឹងស៊ីពេលរហូតដល់ ៦ខែ ទៅ១០ឆ្នាំ ឬច្រើនជាងនេះឯណោះ។ អាការៈបែបនេះហើយដែលជាហេតុនាំឲ្យធ្វើឲ្យថ្លើមខូចបាន៕ សុភ័ក្ត្រ
ប្រភព៖ healthline