តាមការស្រាវជ្រាវលើពិភពលោក ជាមធ្យមក្នុងចំណោមមនុស្ស៦នាក់ស្លាប់ នោះមានម្នាក់ស្លាប់ដោយសារជំងឺមហារីក ។ មហារីកបានក្លាយជាសត្រូវលេខ១របស់សុខភាពមនុស្ស, ក្នុងនោះមានជំងឺមហារីកជាច្រើនសុទ្ធតែផ្តើមចេញ ពីអាហារបរិភោគ ។
វេជ្ជបណ្ឌិត Zhang Bao នៅផ្នែកមហារីកនៅមន្ទីរពេទ្យចំណុះសកលវិទ្យាល័យចេជាំង (ចិន) បានព្រមានអាហារ៤ប្រភេទ ងាយនាំមកនូវជំងឺ ក្នុងនោះមានទាំងមហារីក ទោះបីដាំពុះ ១០ ដង ក៏ពុំមានប្រសិទ្ធភាព ។
. ប្រភេទទី១៖ ស្ពៃជ្រក់
ស្ពៃជ្រក់ដែលពុំទាន់ងំល្អ មានជាតិពុលប្រហាក់ប្រហែលនឹង «អាសេនិក» ក្នុងនោះបរិមាណនីទ្រីតហួសកម្រិត, ពេលចូលក្នុងក្រពះ, ពពួកបាក់តេរីចែកបំបែកទៅជា nitrosamine វាជាសារជាតិមួយបង្កមហារីក ។ អាស្រ័យហេតុនោះ អ្នកបរិភោគអាចកើតមហារីកក្រពះ, ខ្វះវីតាមីន C និងបង្កើតជាក្រួសក្នុងរាងកាយ ប្រសិនបរិភោគជាប្រចាំ ។
. ប្រភេទទី២៖ សណ្តែកបណ្តុះផ្ទុកជាតិគីមី
«សណ្តែកបណ្តុះ» មានរាងថ្លោស និងពុំមានប្ញស ។ វាពុំត្រឹមតែគ្មានក្លិនក្រអូប, ស្រួយ តែថែមទាំងនៅជាប់សារជាតិគីមី ក្រោមឥទ្ធិពលរបស់ពពួកសត្វល្អិត នៅអាចបង្កើតជា amoniacnitrit អាចបង្កមហារីកបំពង់អាហារ និងមហារីកក្រពះ ។
. ប្រភេទទី៣៖ អាហារសល់
អាហារសល់ពុំត្រឹមតែមានតម្លៃជីវជាតិទាប តែវានូវបង្កើតនីទ្រីត ងាយបង្កជំងឺ ។ នីទ្រីតជាសារជាតិអាចបង្កមហារីក ។ បរិមាណនីទ្រីតក្នុងអាហារសល់នឹងកើនឡើងពេលដែលរយៈពេលថែទាំកាន់តែយូរ និងនៅសីតុណ្ហភាពខ្ពស់ ។ ដើម្បីសុខភាពល្អបំផុត មិនគួរទទួលទានអាហារទុកឆ្លងថ្ងៃ ពិសេសគឺពពួកបន្លែបៃតង ។
. ប្រភេទទី៤៖ អាហារដុះផ្សិត
Aflatoxin (AFT) ជារចនាសម្ព័ន្ធគីមីមួយប្រភេទដូចជាសារជាតិសំយោគ វាមាននៅក្នុងដី, សត្វ រុក្ខជាតិ និងនៅក្នុងពពួកគ្រាប់ ពិសេសប្រភេទគ្រាប់ងាយឆ្លងបាក់តេរីដូចជាសណ្តែកដី, ពោត, សណ្តែកសៀង, ផលិតផលធញ្ញជាតិ… ។
Aflatoxin ត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកជាសារជាតិបង្កមហារីកប្រភេទ១ និងគ្រោះថ្នាក់ជាង ៦៨ ដង ប្រៀបនឹងអាសេនិក ។ Aflatoxin អាចបំផ្លាញជាលិកាថ្លើម ហើយក្នុងករណីធ្ងន់ធ្ងរ វាអាចនាំដល់មហារីកថ្លើម ៕ លីសា