ផ្លែត្របែកជាផ្លែឈើដ៏ល្អសម្រាប់សុខភាព ពិសេសចំពោះអ្នកកើតជំងឺទឹកនោមផ្អែម ។ ប៉ុន្តែផ្លែត្របែកអាចពង្រីកប្រសិទ្ធភាពពិតប្រាកដតែពេលអ្នកជំងឺចេះបរិភោគត្រឹមត្រូវ ។
តាមពួកអ្នកស្រាវជ្រាវ, បរិមាណវីតាមីន C ក្នុងត្របែកមានយ៉ាងច្រើន ស្មើ៤ដងប្រៀបនឹងផ្លែក្រូច ។ រួមជាមួយនោះ បរិមាណជាតិសរសៃអាចជួយបន្ថយកូឡូស្តេរ៉ូល និងពន្យឺតការស្រូបយកស្ករក្រោយបរិភោគ ។ ត្របែកសម្បូរជាតិសរសៃរលាយនិងមិនរលាយ ហេតុនេះអាចជួយអ្នកជំងឺទឹកនោមផ្អែមបញ្ចុះជាតិស្ករក្នុងឈាមសុវត្ថិភាព ។
ប៉ុន្តែ ប្រសិនបរិភោគមិនត្រឹមត្រូវ អាចធ្វើឲ្យជំងឺប្រែជាធ្ងន់ធ្ងរ ។ សម្បកត្របែកមានផ្ទុក Lanin ច្រើន បង្កការទល់លាមក និងអាចឥទ្ធិពលដល់បរិមាណស្ករក្នុងឈាមរបស់អ្នក, ដូច្នេះវិធីល្អបំផុត គឺចិតសម្បកចោលពេលបរិភោគ ។
អ្នកដាច់ខាតមិនត្រូវទទួលទានទឹកត្របែក ព្រោះវានឹងធ្វើឲ្យបរិមាណស្ករក្នុងឈាមកើនឡើងលឿន ។ ចូរបរិភោគផ្លែត្របែកស្រស់ ដើម្បីទទួលបានជាតិសរសៃគ្រប់គ្រាន់ អាចតុល្យភាពបរិមាណស្ករនិងកូឡេស្តេរ៉ូលក្នុងឈាម ។
អ្នកជំងឺទឹកនោមផ្អែមមិនត្រូវបរិភោគត្របែកច្រើនពេកក្នុងថ្ងៃ ។ ១ថ្ងៃអាចបរិភោគ២ដង, ម្តងគួរបរិភោគ ១៤០ ក្រាម គឺប្រហាក់ប្រហែលនឹងត្របែក ២ ផ្លែតូច៕ សូយន