ទោះបីគ្រឿងក្នុងសត្វ ពិសេសរបស់សត្វជ្រូក មិនត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់ តែយើងក៏មិនអាចបដិសេធពីផលប្រយោជន៍របស់ឈាមជ្រូកចំពោះសុខភាព។
តាមការស្រាវជ្រាវ បរិមាណប្រូតេអ៊ីនក្នុងឈាមជ្រូកមានប្រមាណ ៧៤% ស្មើ៤ដងប្រៀបនឹងសាច់, ៥ដង ប្រៀបនឹងស៊ុតមាន់ ។ ក្នុង១០០ក្រាមឈាមជ្រូកមានដល់ ១៦ ក្រាមប្រូតេអ៊ីន ខ្ពស់ជាងសាច់គោនិងសាច់ជ្រូកសុទ្ធ ។ ពុំត្រឹមតែប៉ុណ្ណឹងទេ ដោយសារផ្ទុកបរិមាណអាស៊ីតអាមីន ស្រដៀងដូចក្នុងសរីរាង្គមនុស្ស ហេតុនេះឈាមជ្រូកងាយត្រូវបានស្រូបយកនិងរំលាយ ។
. គុណប្រយោជន៍របស់ឈាមជ្រូក
– ទប់ស្កាត់ខ្វះឈាម៖ ដោយសារឈាមជ្រូកមានផ្ទុកបរិមាណដែកខ្ពស់ និងងាយស្រូបយក ហេតុនេះវាត្រូវបានចាត់ទុកជាប្រភពបំពេញជាតិដែកធម្មជាតិ ជួយបង្ការជំងឺខ្វះឈាម ។ អាហារដ៏ថោកនេះល្អជាពិសេសសម្រាប់ការរីកចម្រើនរបស់ក្មេងតូចៗ, ស្ត្រីមានគភ៌ និងក្រោយពេលសម្រាល ។
– ព្យាបាលសះមុខរបួស៖ តាមការស្រាវជ្រាវ ក្នុងឈាមជ្រូកមានផ្ទុកសារជាតិមួយអាចកម្ចាត់ចោលពពួកកោសិការលួយ, កោសិកាត្រូវរបួស ក៏ដូចរុញឲ្យរបួសឆាប់សះ ។ ក្រៅពីនេះ ក្នុងឈាមជ្រូកមានវីតាមីន K ជំរុញឲ្យឈាមកកលឿនជាង ។
– ប្រឆាំងភាពចាស់៖ មានវីតាមីនជាច្រើននៅក្នុងឈាមជ្រូក, អាចជួយឲ្យស្បែកស្អាត ក្មេងជាងវ័យ ។ ទន្ទឹមនោះ ក្នុងឈាមជ្រូកសម្បូរ photpholipit ជួយពន្យារភាពចាស់ ជួយដល់កោសិកាសរសៃប្រសាទ ។ មនុស្សចាស់ អ្នកជំងឺ Alzheimer គួរបរិភោគឈាមជ្រូកឲ្យបានច្រើន ។
– ជំនួយបញ្ចុះទម្ងន់៖ ចំពោះអ្នកកំពុងមានបំណងសម្រកទម្ងន់ នោះឈាមជ្រូកជាអាហារមួយដ៏ល្អ ។ ព្រោះមិនត្រឹមតែមានតម្លៃថោក តែវានៅសម្បូរជាតិដែក អាចទប់ស្កាត់ការខ្វះឈាមសម្រាប់អ្នកកំពុងបរិភោគតម ។
. អ្នកមិនគួរបរិភោគឈាមជ្រូក
– អ្នកកើតជំងឺសរសៃឈាមបេះដូង៖ ឈាមជ្រូកផ្ទុកបរិមាណកូឡេស្តេរ៉ូលខ្ពស់ ហេតុនេះមិនសមស្របចំពោះអ្នកកើតជំងឺសរសៃឈាមបេះដូង ។ ក្រៅពីនេះ អ្នកកំពុងព្យាបាលប្រឆាំងជំងឺឈាមកក ក៏មិនគួរបរិភោគដែរ ។
– អ្នកហូរឈាមផ្លូវរំលាយអាហារ៖ ឈាមជ្រូកសម្បូរជាតិដែក ហេតុនេះអ្នកបរិភោគច្រើននឹងមានលាមកពណ៌ខ្មៅ ។ ក្នុងពេលនោះ អ្នកហូរឈាមផ្លូវរំលាយអាហារក៏មានលាមកពណ៌ខ្មៅ រឿងនេះអាចបង្កឥទ្ធិពលលទ្ធផលត្រួតពិនិត្យ ក៏ដូចជាការព្យាបាល ។
– អ្នកក្រឹនថ្លើម៖ ទោះបីអ្នកមានសុខភាពល្អ បរិភោគឈាមជ្រូកអាចជួយការពារថ្លើម តែចំពោះអ្នកជំងឺក្រឹនថ្លើម បរិភោគច្រើន អាចបង្កឲ្យលើសប្រូតេអ៊ីន ធ្វើឲ្យថ្លើមត្រូវរបួសធ្ងន់ធ្ងរជាង ៕ សូយន