បច្ចុប្បន្ន ជំងឺមហារីក ត្រូវបានគេចាត់ទុកថា ជាជំងឺគួរឲ្យខ្លាចមួយដែរ ព្រោះវាបានសម្លាប់មនុស្សយ៉ាងច្រើន។ ជំងឺមហារីកមានច្រើនប្រភេទ និងខុសៗគ្នា ប៉ុន្តែ ជំងឺមហារីកសួត គឺជាឃាតករដ៏សាហាវដែលសម្លាប់មនុស្សយ៉ាងច្រើន ហើយក្នុងចំណោមជំងឺមហារីក វានេះហើយគឺជាអ្នកសម្លាប់មនុស្សច្រើនបំផុតទី ២។ ចំពោះមនុស្សប្រុស គឺមានការប្រឈមមុខនឹងជំងឺមហារីកសួតច្រើនជាងមនុស្សស្រី ដោយបុរស ១៤ នាក់មានម្នាក់ និងស្ត្រី ១៧ នាក់មានម្នាក់។ ស្ថិតិមួយនេះ រាប់បញ្ចូលទាំងអ្នកជក់បារី និងមិនជក់បារី។
ខាងក្រោមនេះ គឺជាអាការៈព្រមានមួយចំនួន ដែលអាចជួយអ្នកបង្ការ ជំងឺមហារីកសួតបាន ព្រោះកាលណាអ្នកដឹងថា ខ្លួនឯងមានជំងឺមហារីកសួតទាន់ពេលវេលា អត្រានៃការព្យាបាលជាសះស្បើយ នឹងមានកម្រិតខ្ពស់។
– ពិបាកដកដង្ហើម
– ឈឺទ្រូង
– ក្អកមិនចេះបាត់
– ការប្រែប្រួលលក្ខណៈក្អក
– ដកដង្ហើមលឺដូចហួច
– ឈឺឆ្អឹង
– សម្លេងស្អក
– ស្រកទម្ងន់ដោយគ្មានមូលហេតុ៕
សុភ័ក្ត្រ
ប្រភព៖ healthline