Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ធិសញ្ញា​ស្តីពី​បត្យាប័ន រវាង​កម្ពុជា និង​រុស្ស៊ី ដើម្បី​លុបបំបាត់​ឧក្រិដ្ឋកម្ម ដោយ​ឈរ​លើ​មូលដ្ឋាន គោរព​អធិបតេយ្យ​គ្នា​ទៅវិញទៅមក​

​ភ្នំពេញ ​៖ គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ជួប​ប្រជុំ​ពិភាក្សាគ្នា នៅ​វិមាន​រដ្ឋ​សភា ដើម្បី ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន រវាង​ព្រះរាជាណា ចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី​។​

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ដែល​ទទួលបន្ទុក​ពិនិត្យ និង​សិក្សា សេចក្តីព្រាងច្បាប់​នេះ ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន ដែលមាន លោក ទី សុគន្ធ សមាជិក​គណៈកម្មការ ជា​តំណាង ព្រមទាំង​មាន​តំណាង មកពី​គណៈកម្មការ​ជំនាញ​ផ្សេងៗ​ទាំងអស់​នៃ​រដ្ឋសភា បាន​ចូលរួម​ក្នុង កិច្ចប្រជុំ​នេះ​ដែរ​។ ចំណែក​តំណាង​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ លោក អង្គ​វង្ស វឌ្ឍា​នា រដ្ឋមន្ត្រីក្រសួង​យុត្តិ ធម៌ និង​សហការី​។​

​លោក អង្គ​វង្ស វឌ្ឍា​នា បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ កម្មវិធី​នយោបាយ​ជាតិ​មួយ​គឺ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​ក្នុងនោះ​ការងារ​កំណែ ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ គឺជា​ភារកិច្ច​ដ៏​មាន​សារសំខាន់ និង​ចាំបាច់​បំផុត​បន្ថែម លើ​ភារកិច្ច​ស្នូល​របស់​ក្រសួង​យុត្តិធម៌ ហើយ​ក៏​ស្ថិត​នៅក្នុង វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ ក្នុង​ការធានា​ដល់​ការអភិវឌ្ឍ​ជាតិ នៅក្នុង នីតិកាល​ទី​៦ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេលបច្ចុប្បន្ន​នេះ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​មានប្រសាសន៍​ជម្រាបជូន គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា អំពី​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ កម្ពុជា និង​សហព័ន្ធរុស្ស៊ី ថា​សន្ធិសញ្ញា​នេះ ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​រដ្ឋធានី​ម៉ូស្គូ សហព័ន្ធរុស្ស៊ី ដែលមាន គោលបំណង​ជួយ​សម្រួល​ដល់​កិច្ចសហប្រតិបត្តិការ ក្នុង​ការគ្រប់គ្រង​បទល្មើស ឲ្យមាន​ប្រសិទ្ធភាព​រវាង​គូភាគី ជាពិសេស​វា​មាន​អត្ថប្រយោជន៍​ក្នុងការ ជំរុញ​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​លុបបំបាត់​ឧក្រិដ្ឋកម្ម ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​អធិបតេយ្យ​គ្នា​ទៅវិញ ទៅមក សមភាព និង​ផលប្រយោជន៍​ទាំងសងខាង​។ ជារួម​កិច្ចព្រម ព្រៀង​បត្យាប័ន​បានកំណត់​ឲ្យ​ភាគី​នីមួយៗ មាន​ភារកិច្ច​ធ្វើ​បត្យាប័ន​ទៅ​ភាគី​ម្ខាង​ទៀត​នូវ​ជន​ទាំងឡាយណា ដែល​ត្រូវបាន​រកឃើញ​នៅលើ​ទឹកដី​នៃ​ភាគី​ណាមួយ ហើយ​កំពុង​ត្រូវ​គេ​តាម​ចាប់ខ្លួន ដើម្បី​ធ្វើ​ការចោទប្រកាន់ ធ្វើការ​ជំនុំ ជម្រះក្តី ឬ​អនុវត្ត​ទណ្ឌកម្ម តាម​ទោស​កំណត់​នៅលើ​ទឹកដី​របស់​ភាគី​ម្ខាង​ទៀត ចំពោះ​បទល្មើស​ណាមួយ​។ ឯកឧត្តម​បញ្ជាក់ថា សន្ធិសញ្ញា​ស្ដីពី បត្យាប័ន​នេះ​២០​មាត្រា​។​

​លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា បាន​សម្តែង​ការគាំទ្រ​ចំពោះ​សេចក្តីព្រាងច្បាប់​នេះ ដោយ បាន លើកឡើងថា សេចក្តីព្រាង​ច្បាប់​ខាងលើ​ពិតជា​មាន​សារសំខាន់ ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព រវាង​ប្រទេស​ទាំង​ពីរ ក្នុងការលុបបំបាត់​ឧក្រិដ្ឋកម្ម ដោយ​ឈរ​លើ​មូលដ្ឋាន គោរព​អធិបតេយ្យ​គ្នា​ទៅវិញទៅមក សមភាព និង​ផល ប្រយោជន៍​ទាំងសងខាង​។ លោក​បាន មានប្រសាសន៍​ទៀត​ថា កិច្ចព្រមព្រៀង​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការចូលរួម​យ៉ាង​សកម្ម ដើម្បី​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមមាន​៖ ការប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម ការ​លាងលុយកខ្វក់ ហិរញ្ញប្ប ទាន​ភេរវកម្ម ការជួញដូរ​អាវុធ និង​ការជួញដូរ​មនុស្ស ជា​ពិសេស​ស្ត្រី និង​កុមារ ការប្រឆាំង​បទល្មើស​ក្នុង​វិស័យ​ព័ត៌មានវិទ្យា និង​ការ ប្រឆាំង​អំពើពុករលួយ​។ ម្យ៉ាងទៀត​ដើម្បី​ឆ្លើយតប ទៅ​នឹង​ការ​ជឿនលឿន​នៃ​វិទ្យាសាស្ត្រ ចាំបាច់​ត្រូវ​ពង្រឹង និង​បង្កើត​រាល់​លិខិត​បទដ្ឋាន​គតិយុត្ត ដោយ​ផ្តោត​សំខាន់​លើ​ច្បាប់​។​

​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​គ្រប់​ជ្រុងជ្រោយ​រួចមក គណៈកម្មការ​នៃ​រដ្ឋសភា​បាន​ឯកភាព​សម្រេច​ថា នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ ជូន​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា ធ្វើការ​ពិនិត្យ​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​នាពេលខាងមុខ​។​

​សូមបញ្ជាក់​ថា សេចក្ដីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហ ព័ន្ធរុស្ស៊ី មាន​៣​មាត្រា ត្រូវបាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ធ្លាប់បាន​លើក​យកមក​ប្រជុំ​ផ្ទៃក្នុង​គណៈកម្មការ​ម្តង​រួចមកហើយ​កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងមក ៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×