ប្រសិនជាអ្នកកំពុងមានបញ្ហាលើសសម្ពាធឈាម ហើយមិនចង់ប្រើប្រាស់ថ្នាំពេទ្យ វាមានវិធីធម្មជាតិជាច្រើនដែលអាចជួយបន្ថយសម្ពាធឈាមបាន ដូចជាការញ៉ាំខ្ទឹមជាដើម។
ប៉ុន្តែប្រសិនជាអ្នកមិនចូលចិត្តខ្ទឹម អ្នកអាចប្រើរូបមន្តងាយៗនេះ ព្រោះវាអាចមានប្រសិទ្ធភាពបន្ថយសម្ពាធឈាមបានដូចគ្នា។ នោះគឺការប្រើប្រាស់បណ្តូលឈូក។
សម្រាប់រូបមន្តធ្វើវិញគឺងាយស្រួលបំផុត ដោយគ្រាន់តែអ្នកយកបណ្តូរឈូកចំនួន១២ក្រាម(អាចរកទិញបាននៅហាងលក់ថ្នាំចិន) ទៅឆុងទឹកញ៉ាំបាន ដោយពិសារព្រឹកចំនួនម្តង ហើយល្ងាចចំនួនម្តង។
ប្រសិនជាអ្នកញ៉ាំរួច ហើយអាចគួបផ្សំនឹងការម៉ាស្សាក្បាល នោះអ្នកនឹងអាចទទួលបានលទ្ធផលកាន់តែប្រសើរជាមិនខានឡើយ៕
ប្រភព ៖ buzzlife
សុភ័ក្ត្រ