Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្ទឹមស​មួយ​កំពឹស​សោះ ក៏​អាច​បំបាត់​ផ្តាសាយ និង​ឈឺបំពង់ក​បានដែរ​

​ខ្ទឹមស​មាន​អត្ថប្រយោជន៍​យ៉ាង​លើសលុប​ចំពោះ​សុខភាព ហេតុដូច្នេះ​ហើយ វា​ត្រូវ​បាន​គេ​ប្រើប្រាស់​​យ៉ាងច្រើន​ក្នុង​ការធ្វើ​ម្ហូបអាហារ​។ ក្រៅ​ពី​ជួយ​ធ្វើឲ្យ​សម្ពាធ​ឈាមចុះ វា​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​អា​ការៈឈឺ​​បំពង់ក និង​ជំងឺ​ផ្តាសាយ​បាន​ធូរស្រាល​ដែរ​។​

​ថ្ងៃនេះ CEN សូម​ណែនាំ​ពី​របៀប​ប្រើប្រាស់​ខ្ទឹម​ស ដើម្បី​បំបាត់​អា​ការៈឈឺ​បំពង់ក និង​ផ្តាសាយ​។​

​នៅពេល​ដែល​អ្នក​ផ្តាសាយ វា​អាច​ធ្វើឲ្យ​អ្នក​រមាស់​បំពង់ក ឬ​ក្អក ហើយ​ដើម្បី​ធ្វើ​ឲ្យ​អា​ការៈធូរស្រាល អ្នក​អាច​យក​ខ្ទឹមស​ចំនួន​មួយ​គ្រាប់ ដោយ​បកសំបក​ចេញ​។ បន្ទាប់​មក​អ្នក​អាច​បៀម​ក្នុង​មាត់ រួច​ទំពារ នោះ​វា​នឹង​ជួយ​ធ្វើឲ្យ​អាការៈ​នេះ​ធូរស្រាល ដោយ​មិន​ចាំបាច់​ពិសារ​ថ្នាំ​ឡើយ​៕ សុភ័ក្ត្រ

​ប្រភព ៖ buzzlife​

×