Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​រក្សា​សន្តិភាព​របស់ UN ជិត​២០​នាក់ ស្លាប់​ក្នុង​ការវាយប្រហារ​នៅ​កុង​ហ្គូ​

​កងកំលាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ចំនួន ១៤​នាក់​បាន​ស្លាប់ និង ៥៣​នាក់​ផ្សេង​ទៀត​រងរបួស នៅក្នុង​ការវាយប្រហារ​នៅក្នុង​សាធារណៈ​កុង​ហ្គូ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​បេសកកម្ម​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​។​

​មន្ត្រី​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ក្នុង​ប្រទេស​កុង​ហ្គូ​ជឿជាក់ថា ក្រុម​ប៉ះបោរ គឺ​កងកំលាំង​ប្រជាធិបតេយ្យ​រួបរួម ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នោះ​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា “​ការវាយប្រហារ​ដែលមាន​គំរោង​ទុកជាមុន​លើ​កងកំលាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ក្នុង​ប្រទេស​កុង​ហ្គូ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​បាន​ហៅ​ការ​វា​ថា​ជា​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​លើ​កងកំលាំង​រក្សា​សន្តិភាព​”​។​

​លោក​អគ្គលេខាធិការ​បញ្ជាក់ថា ក្នុង​ចំណោម​អ្នក​ស្លាប់ ក៏​មាន​សមាជិក​នៃ​កងកំលាំង​ប្រទេស​កុង​ហ្គូ​ចំនួន ៥​នាក់​ផង​ដែរ​។​

​ចំនែក លោក Maman Sidikou អ្នកតំណាង​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ បាន​ថ្លែងថា “​ការវាយប្រហា​រលើ​អ្នក​ទាំងឡាយ​ណា​ដែល​កំពុង​ធ្វើ​កិច្ចការ​ផ្នែក​សន្តិភាព និង​ស្ថេរភាព​ក្នុង​ប្រទេស​កុង​ហ្គូ​គឺជា​សកម្មភាព​ដ៏​កំសាក​បំផុត និង​ជា​ការបំពាន​ដ៏​ធ្ងន់ធ្ងរ​”​។​

​លោក​ថ្លែង​បន្តទៀតថា “​អង្គការសហប្រជាជាតិ​នឹង​ចាត់​វិធានការ​ដើម្បី​ឲ្យ​ធានាថា អ្នកប្រព្រឹត្ត​នឹងត្រូវ​ចាប់ខ្លួន និង​យកមក​កាត់ទោស​”។​

​ការវាយប្រហារ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ព្រលប់ នៅ​មូលដ្ឋាន​មួយ​របស់​ក្រុមហ៊ុន ស្ថិតក្នុង​ខេត្ត North Kivu​។ ការវាយប្រហារ​បានអូសបន្លាយ​អស់​រយៈពេល ៣​ម៉ោង​៕ សុភ័ក្ត្រ​

 

×