ខេត្តកោះកុង៖ ក្រសួងទេសចរណ៍ បានបង្ហាញទេសភាព ដ៏ស្រស់ត្រកាល នៃសមុទ្រព្រៃឈើនៅតំបន់អារ៉ែង!។
តំបន់អារ៉ែង គឺពិតជាទេសភាពធម្មជាតិព្រៃឈើ គួរឱ្យគយគន់ជាទីបំផុត ព្រោះនៅក្នុងតំបន់នេះ មានជីវៈចម្រុះជាច្រើនទៀតដូចជាសត្វក្រពើភ្នំ និងសត្វដំរីជាដើម។ យើងការពារព្រៃឈើបាន ដូចបានការពារជម្រកសត្វព្រៃ!
ក្រសួងទេសចរណ៍ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន បានចាត់វិធានការយ៉ាងតឹងរឹងបំផុតប្រឆាំងនឹងបទល្មើសព្រៃឈើ និងសត្វព្រៃ ហើយធនធានធម្មជាតិ របស់កម្ពុជា ត្រូវបានការពារ បទល្មើសព្រៃឈើមានការធ្លាក់ចុះ និងភាពរិចរឹល នៃគម្របព្រៃឈើមានការធ្លាក់ចុះ ចំនួនសត្វព្រៃមានកំណើនឡើង ដែលនេះ បង្ហាញឲ្យឃើញអំពីជាលទ្ធផល ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នានា។
បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិចំនួន និងរបៀងអភិរក្សជីវៈចម្រុះសរុបជិត ៦០កន្លែង មានផ្ទៃដីទំហំ ៧,៥លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។
ហើយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានចាត់វិធានការចាំបាច់នានា ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។
សូមចូលរួមការពារនិងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា..!៕ ដោយ ៖ ដែន សីមា