ខ្សែវីដេអូមួយ បានបែកធ្លាយ និងត្រូវផ្សាយព្រោងព្រាតពីខណៈពេលដែលប្រធានាធិបតីស៊ីរី Bashar-al Assad ត្រូវទាហានរុស្ស៊ីរារាំងពេលលោកបោះជំហានសំដៅរកលោកពូទីន នៅមូលដ្ឋានយោធាអាកាស Hemeimeem។
ក្រោយមកទើបឃើញរូបភាពមេដឹកនាំរុស្ស៊ី-ស៊ីរី ចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល។
ខ្សែវីដេអូនេះ ត្រូវបានថតក្នុងដំណើរទស្សនកិច្ច ពុំជូនដំណឹងទុកជាមុនរបស់លោកពូទីនទៅកាន់មូលដ្ឋានទ័ពអាកាស Hemeimeen ព្រឹកថ្ងៃទី១១/១២ ។
ប្រហែលជាដោយសារដំណើរទស្សនកិច្ចកងទ័ពរុស្ស៊ីរបស់លោកពូទីន ប្រថុចញ៉ុចពេក ហើយលោក Assad ទើបដឹង រួចប្រញាប់ទៅសម្តែងការគួរសមជាមួយមេដឹកនាំមហាអំណាចមួយនេះ ទើបនាយទាហានរុស្ស៊ីម្នាក់ បានប្រើដៃរារាំងដំណើររបស់លោក។ លោក Assad ពិតជាស្រឡាំងកាំងនឹកស្មានថា ទាហានរូបនេះ ចង់ចាប់ដៃលោក។
វាជាខណៈពេលមួយដែលប្រធានាធិបតីរុស្ស៊ី ចេញបញ្ជាឲ្យដកកងទ័ពមួយផ្នែកធំចេញពីស៊ីរី ព្រោះថា យុទ្ធនាការប្រឆាំងភេរវករបានសម្រេចជោគជ័យហើយ៕ សូយន