តាកែវ ៖ បន្ទាប់ពីខេត្តព្រះសីហនុដែលក្រុមការងារ Tiger Street Football Festival 2019 បានមករៀបចំការប្រកួតដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ពេលនេះបានធ្វើដំណើរមកដល់ខេត្តតាកែវដែលជាមណ្ឌលទី២ សម្រាប់ឆ្នាំ២០១៩ រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យរហូតដល់៥០០០០ដុល្លារ។
ចំពោះខេត្តតាកែវជាមណ្ឌលថ្មីនេះមាន៣២ក្រុមចូលរួមក្នុងការប្រកួតជម្រុះនាថ្ងៃទី១៣ ខែមករាឆ្នាំ២០១៩ នេះដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡាក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។
ថ្លែងនៅក្នុងសិន្និសីទសារព័តមានក្នុងមណ្ឌលខេត្តតាកែវនារសៀលថ្ងៃទី ១២ ខែមករា ២០១៩ នៅសណ្ឋាគារសេវេនដេ លោក មៃ តុលា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជបានមានប្រសាសន៏ថា ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 លើកទី៧នេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលនាំមកឲ្យប្អូនៗទាំងអស់គ្នា ចូលរួមសម្តែងនូវសមត្ថភាព ក្តីសប្បាយរីករាយ និងភាពខ្លាំងក្លារបស់ខ្លួន ការគោពរ ការរាប់អានគ្នា ចងសម្ព័ន្ធភាព គ្នាទៅវិញទៅមក នេះជាអ្វីដែលសំខាន់ ក្នុងព្រឹត្តិការណ៍។ តាំងនាម ឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនស្រាបៀរ Tiger និងសហការីទាំងអស់ បានសហការចាប់តាំងពីឆ្នាំទី១រហូត ដល់ឆ្នាំទី៧ ទទួលបានជោគជ័យ។
លោកស្រី ថោង បរវលក្ខិណា តំណាងអោយក្រុមហ៊ុនស្រាបៀរ Tiger បានមានប្រសាសន៏ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩ រដូវកាលទី៧បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ក្រុមចូលរួមប្រកួត កាន់តែច្រើន និងមានរង្វាន់សរុបរហូតដល់៥០០០០ដុល្លារ។ លោកស្រីបានបន្តទៀតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival រួមមានសកម្មភាពសប្បាយរីករាយជាច្រើន ទាំងការប្រកួតបាល់ទាត់ ស្តង់លេងហ្គេមកម្សាន្ត ស្តង់សម្រាប់អ្នកគាំទ្រមានជាបដា សម្រាប់សរសេរគាំទ្រក្រុមរបស់ខ្លួន និងមានការគូរមុខគួរឲ្យទាក់ទាញ មានកន្លែងលក់វត្ថុអនុស្សាវរីយ៍ ជាសម្ភារៈកីឡា កន្លែងថតរូបអនុស្សាវរីយ៍ និងកម្មវិធីប្រូម៉ូសិនពិសេស សម្រាប់ការជាវស្រាបៀរថៃហ្គ័រមកពិសា បន្ទាប់ពីការប្រកួតបាល់ទាត់ ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ កម្មវិធីប្រគំតន្ត្រីកាន់តែធំជាងមុនឆាកតន្ត្រីកាន់តែទំនើប ភ្លើងពណ៌ចម្រុះ នឹងមានការអញ្ជើញចូលរួម សម្តែងពីសំណាក់តារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជាកាន់តែរំភើបកាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។
សូមបញ្ជាក់ផងដែរថា ការប្រកួតជាផ្លូវការសម្រាប់មណ្ឌលខេត្តតាកែវនឹងចាប់ផ្តើមនាវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នៅផ្សារបុរីរស្មី ទីរួមខេត្តតាកែវ។
Tiger Street Football Festival ឆ្នាំ២០១៩ នេះ មណ្ឌលប្រកួតកើនឡើងរហូតដល់៩ខេត្ត-ក្រុងទូទាំងប្រទេស រួមមាន ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុងប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុងតាខ្មៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ការប្រកួតដណ្ដើមតំណែងជើងឯក Tiger Street Football Festival ឆ្នាំ២០១៩នេះ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldo នៅថ្ងៃវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកនៅរាជធានីភ្នំពេញថ្ងៃទី ១៦-១៧ មីនាខាងមុខនេះ។
ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព ៕ តាកែវ