ឆ្នាំជូត ៖ ថ្ងៃនេះត្រូវរក្សាភាពនឹងនរ ទោះជួបប្រទះរឿងអ្វីក៏ដោយ ។ ភាពក្រេវក្រោធអាចធ្វើឲ្យអ្នកបំពានកំហុសដោយមិនដឹងខ្លួនដែលទោះជាស្តាយក្រោយក៏ហួសពេលទៅហើយ។ ប្រភពចំណូលរបស់អ្នកស្ថិរភាព មិនតែប៉ុណ្ណោះអាចបានដំណឹងពីការឡើងប្រាក់ខែ ឡើងតំណែង ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៥ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៣,៧ពិន្ទុ ។ ម៉ោងល្អ ៖ ១១-១៣ ។ ពណ៌ ៖ ទឹកសមុទ្រ , ស ។ អ្នកយកអាសា ៖ ឆ្នាំរកា, វក , ម្សាញ់ ៕
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះប្រហែលអ្នកនឹងមានអារម្មណ៍មិនពេញចិត្តពេលដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត តែចុងក្រោយពុំទទួលបានសមិទ្ធផលអ្វីទាំងអស់ ។ អ្នកត្រូវគ្រប់គ្រងចំណូលចំណាយឲ្យតុល្យភាព មិនត្រូវចាយវាយខ្ជះខ្ជាយ ពុំនោះសោតនឹងត្រូវជួបការខ្វះខាតជំពាក់បំណុលគេ ។
-បុព្វេហតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៣ពិន្ទុ ។ ម៉ោងល្អ ៖ ១៥-១៧ ។ ពណ៌ ៖ លឿង , ត្នោត ។ អ្នកយកអាសា ៖ ឆ្នាំច , ខាល , កុរ ៕
ឆ្នាំខាល ៖ រឿងស្នេហាមានភាពល្អប្រសើរឡើងច្រើន ។ អ្នកមានអារម្មណ៍សុភមង្គលត្រូវបានគូស្នេហ៍យល់និងអធ្យាស្រ័យចំពោះអ្នក ។ ការងារប្រឈមហានិភ័យ ដោយមានអ្នករង់ចាំឈ្នានីស ចាប់កំហុស ដំណ្តើមយកផលប្រយោជន៍ពីអ្នក ។ ការងារ ថ្ងៃនេះអាចជួបការលំបាក ដូច្នេះអ្នកត្រូវប្រឹងប្រែងកុំប្រហែស ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ ។ លេខសំណាង ៖ ៤,៦ ។ ម៉ោងល្អ ៖ ១៧-១៩ ។ ពណ៌ ៖ ខ្មៅ , លឿង ។ អ្នកយកអាសា ៖ មមែ ចរ កុរ ៕
ឆ្នាំថោះ ៖ ប្រផ្នូលនៃភាពក្ស័យធនជិតមកដល់, អ្នកមិនត្រូវស្តាប់សម្តីល្បួងលួងលោមរបស់អ្នកដទៃ ត្រូវខំប្រឹងដោយខ្លួនឯង ។ ចូរព្យាយាមធ្វើកិច្ចការរបស់ខ្លួនទៅតាមគោលដៅដែលបានជ្រើសរើសពីមុនមក ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៖ ១,៧ ។ ម៉ោងល្អ ៖ ១៧-១៩ ។ ពណ៌ ៖ ខ្មៅ , ទឹកសមុទ្រ ។ អ្នកយកអាសា ៖ ឆ្នាំចរ , កុរ , មមែ ៕
ឆ្នាំរោង ៖ អ្នកមានភាពមានះមិនព្រមស្តាប់ដំបូន្មាន ការណែនាំរបស់អ្នកនៅជុំវិញដោយដាច់ខាតធ្វើតាមគំនិតខ្លួន រឿងនេះអាចធ្វើឲ្យអ្នកត្រូវសងតម្លៃខ្ពស់ ។ ជ្រើសរើសផ្លូវដែលពុំទាន់នរណាទៅដល់ រឿងអ្វីក៏អាចកើតឡើងបានដែរ ចូរយកវាធ្វើជាបទពិសោធន៍សម្រាប់ខ្លួន ។ រឿងមនោសញ្ចេតនាល្អប្រសើរបំផុត អ្នកនៅលីវមានអ្នកលួចស្រឡាញ់ចង់សារភាពស្នេហ៍ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៖ ២,៦ពិន្ទុ ។ ម៉ោងល្អ ៖ ១១-១៣ ។ ពណ៌ល្អ ៖ លឿង , ត្នោត ។ អ្នកយកអាសា ៖ ឆ្នាំចរ , រកា , វក ៕
ឆ្នាំម្សាញ់ ៖ មនោសញ្ចេតនាពោរពេញដោយភាពផ្អែមល្ហែម សុភមង្គល។ ទោះបីការងារកំពុងត្រូវប្រឈមមុខជាមួយឧបសគ្គជាច្រើន តែអ្នកមិនចុះចាញ់រាថយដោយរកគ្រប់វិធីដោះស្រាយបញ្ហា អ្នកត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ និងផ្តល់តួនាទីថ្មី ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៣,៩ពិន្ទុ ។ ម៉ោងល្អ ៖ ១១-១៣ ។ ពណ៌ ៖ ក្រហម , ទឹកក្រូច ។ អ្នកយកអាសារ ៖ ឆ្នាំរកា , ឆ្នាំឆ្លូវ , វក ៕
ឆ្នាំមមី ៖ ការងាររបស់អ្នកល្អប្រសើរ អាចនឹងមានឱកាសបានឡើងតំណែងនាពេលខាងមុខ ។ ប៉ុន្តែចំពោះរឿងមនោសញ្ចេតនា អ្នកប្រែជាកំពុងបាត់ភាពអត់ធ្មត់ជាមួយទំនាក់ទំនងបច្ចុប្បន្ន ផ្តើមពីនោះធ្វើការសម្រេចចិត្តឈឺចាប់ និងរុញទំនាក់ទំនងរវាងអ្នកទាំង២ទៅដល់ផ្លូវទាល់ច្រក ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ ៖ ១៧-១៩ ។ ពណ៌ ៖ ទឹកក្រូច ផ្កាឈូក ។ អ្នកយកអាសា ៖ ឆ្នាំចរ , ខាល , ថោះ ៕
ឆ្នាំមមែ ៖ ថ្ងៃនេះអ្នកមិនស្រួលចិត្តបន្តិចណាឡើយ រឿងមនោសញ្ចេតនាជួបភាពសោះរង្គើ ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា ។ ការងារក៏មិនបានល្អ ។ មុនពេលបញ្ចេញប្រាក់វិនិយោគ ឬទិញរបស់អ្វីមួយត្រូវយល់ឲ្យច្បាស់អំពីវា កុំស្តាប់តាមការបញ្ចើចបញ្ចើររបស់អ្នកដទៃដោយចាត់ទុកថាវាស្របជាមួយខ្លួន ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣។ លេខសំណាង ១,៦ពិន្ទុ ។ ម៉ោងល្អ ៖ ១១-១៩ ។ ពណ៌ ៖ ត្នោត , ទឹកក្រូច ។ អ្នកយកអាសា ៖ ឆ្នាំកុរ ថោះ មមី ៕
ឆ្នាំវក ៖ ថ្ងៃនេះយីអ៊ុនឡើង រឿងជំនួញកាក់កបបំផុត ។ ដោយសារក្តាប់បានឱកាសល្អ ហេតុនេះប្រាក់ហូរចូលដូចទឹក ។ ក៏ប៉ុន្តែប្រហែលជាដោយជក់រកប្រាក់ខ្លាំងពេកធ្វើឲ្យអ្នកភ្លេចថាខ្លួនចាំបាច់ត្រូវមានភារកិច្ចចំពោះគ្រួសារទៀត , អ្នកអាចនឹងជួបភាពស្មុគស្មាញក្នុងរឿងមនោសញ្ចេតនា ។ ចូរលៃពេលវេលាឲ្យបានច្រើនជាងមុនសម្រាប់មនុស្សជាទីស្រឡាញ់ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៥ពិន្ទុ ។ ម៉ោងល្អ៖ ១៧-១៣ ។ ពណ៌ ៖ ស , លឿង ។ អ្នកយកអាសា ៖ ជូត រោង រកា ៕
ឆ្នាំរកា ៖ រាសីមិនសូវជាល្អ ការងារងាយមានកំហុសឆ្គង ដោយសារអារម្មណ៍មិនប្រមូលផ្តុំ ។ រឿងមនោសញ្ចេតនា មិនឈានទៅមុខ ធ្វើឲ្យអ្នកនឿយណាយចង់តែព្រលែងចោល ។ មានការខ្វែងគំនិតគ្នារវាងអ្នកទាំង២ អ្នកណាក៏ចង់ឲ្យដៃគូត្រូវធ្វើតាមគំនិតខ្លួន គឺពុំព្រមរកវិធីសម្រុះសម្រួល ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៣,៨ ពិន្ទុ ។ ម៉ោងល្អ ៖ ១៧-១៩ ។ ពណ៌ ៖ ប្រាក់, លឿង ។ អ្នកយកអាសា ៖ ម្សាញ់ ឆ្លូវ រោង ៕
ឆ្នាំចរ ៖ មានអ្នកជួយយកអាសាណែនាំផ្លូវឲ្យរកឃើញភាពរីករាយក្នុងជីវិត ។ ភាពទុក្ខព្រួយក្នុងអតីតកាលបានរសាត់បាត់អស់ ។ ស្នេហាអាចពុំទាន់មកដល់ឥឡូវនេះ តែអ្នកមានសុភមង្គលជាមួយនឹងអ្វីដែលខ្លួនកំពុងមាន ។ អ្នកចាំបាច់ត្រូវផ្លាស់ប្តូររបៀបធ្វើការរបស់ខ្លួន ប្រសិនមិនចង់ឲ្យអ្នកផងរិះគន់ ។ ចូរស្តាប់ និងទទួលយោបល់ , កុំប្រឆាំងជំទាស់ឲ្យបរាជ័យដោយមូលហេតុមិនគួរឲ្យជឿ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ៖ ១១-១៣ ។ ពណ៌ ៖ ស , ត្នោត ។ អ្នកយកអាសា ៖ ឆ្នាំវក ខាល មមី ៕
ឆ្នាំកុរ ៖ ថ្ងៃនេះទោះជាអ្នកធ្វើការ ឬរកស៊ីក៏សុទ្ធតែជួបឱកាសល្អៗ ក្នុងការងារ គួរឆ្លៀតយកឱកាសនេះ ដើម្បីពង្រីកចំណូលបន្ថែម ។ មនោសញ្ចេតនា ប្តីប្រពន្ធមានភាពសោះកក្រោះ ។ ប្រហែលជាសម្ពាធដ៏ធំក្នុងជីវិតបានធ្វើឲ្យអ្នកអស់កម្លាំងភ្លេចក្តីស្រឡាញ់ ថែទាំគូស្នេហ៍របស់ខ្លួន ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៩ពិន្ទុ ។ ម៉ោង ១៧-១៩ ។ ពណ៌ល្អ ៖ ស , ប្រាក់ ។ អ្នកយកអាសា ៖ ឆ្នាំជូត , ឆ្លូវ , មមែ ៕