Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​អ៊ីស្លាម​ទាំងអស់ ប្រឆាំង​សេចក្តីប្រកាស​របស់ ត្រាំ និង​ស្នើឲ្យ​អន្តរជាតិ​ទទួល​ស្គាល់ ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់ ប៉ាឡេ​ស្ទីន​វិញ​

មេដឹកនាំ​មក​ពី​អង្គការ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម ដែល​មាន​សមាជិក ៥៧​ប្រទេស បាន​ទទួលស្គាល់​ទីក្រុង​ជេ​រ៉ូ​សាឡឹម (Jerusalem) ជា​រដ្ឋធានី​របស់​ប្រទេស​ប៉ាឡេ​ស្ទីន និង​បាន​ស្នើ​ឲ្យ​សហគមន៏​អន្តរជាតិ​ទទួលស្គាល់​ដូចគ្នា​។ នេះ​បើ​តាម​ការបញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៏​ចុងក្រោយ​នៃ​កិច្ចប្រជុំ​បន្ទាប់រប​ស់​មេដឹកនាំ​នៃ​ក្រុម​នេះ​។​

​ក្រុម​មេដឹកនាំ​ប្រទេស​កាន់​សាសនា​អ៊ីស្លាម បាន​ស្នើ​ឲ្យមាន​កិច្ចប្រជុំ​វិសាមញ្ញា​មួយ​នៅ​ទីក្រុង​អ៊ី​ស្តា​ប៊ុល ប្រទេស​តួ​ក​គី ដើម្បី​ពិភាក្សា​ពី​សេចក្តីសម្រេច​របស់​ប្រធានាធិបតី​អា​មេ​រិច ដែល​បាន​ទទួលស្គាល់​ទីក្រុង​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​ប្រទេស​អ៊ី​ស្រា​អ៊ែល កាលពី​សប្តាហ៍​មុន​។ លោក ត្រាំ ក៏​បាន​ប្រកាស​ផងដែរ​ថា ស្ថានទូត​អា​មេ​រិច​ដែល​សព្វថ្ងៃ​កំពុងស្ថិត​នៅ​ទីក្រុង Tel Aviv និង​ត្រូវ​ផ្លាស់ប្តូរ​ទៅ​កាន់​ទីក្រុង Jerusalem​។​

​នៅក្នុង​កិច្ចប្រជុំ​ថ្ងៃ​ពុធ ម្សិលមិញ មេដឹកនាំ​នៃ​អង្គការ​អ៊ីស្លាម បាន​ច្រាល​ចោល​សេចក្តីសម្រេច​របស់ លោក ត្រាំ និង​ចាត់​ទុក​ការសម្រេច​នោះ​ជាការ​គ្មាន​ប្រសិទ្ធិភាព​។ មេដឹកនាំ​ទាំងនោះ​បាន​លើកឡើង​ថា ការប្រកាស​ដ៏​គ្រោះថ្នាក់​របស់​ប្រធានាធិបតី ត្រាំ​បានបញ្ជាក់​ពី​ការដកខ្លួន​របស់​អា​មេ​រិច ចេញពី​ដំណើរការ​សន្តិភាព​អ៊ី​ស្រា​អ៊ែល និង​ប៉ាឡេ​ស្ទីន​។​

​ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan បានប្រកាសថា សម្ព័ន្ធ​ថ្មី​ត្រូវបាន​បង្កើតឡើង​ក្នុង​ការប្រឆាំង​ទៅនឹង​សេចក្តីប្រកាស​របស់​លោក ត្រាំ​ជុំវិញ​ទីក្រុង​ជេ​រ៉ូ​សាឡឹម​។​

​លោក Recep Tayyip Erdogan និយាយថា សហរដ្ឋ​អា​មេ​រិច​មិន​អាច​ធ្វើ​សកម្មភាព​ដោយ​យុត្តិធ៌ម​បាន​ទៀត​ឡើយ​ក្នុងនាម​ជា​អ្នក​សម្របសម្រួល​រវាង​ប្រជាជន​អ៊ី​ស្រា​អ៊ែល និង​ប៉ាឡេ​ស្ទីន ហើយ​ប្រទេស​ដទៃ​ទៀត​ត្រូវតែ​ដើរ​តួនាទី​ជំនួស​អា​មេ​រិច​។​

​ចំនែក​នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អ៊ែល​វិញ លោក Benjamin Netanyahu នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ដែរ បាន​បដិសេធ​ទៅនឹង​សេចក្តី​ថ្លែង​ការណ៏​របស់​អង្គការ​កិច្ចសហប្រតិបត្តិកា​រ​អ៊ីស្លាម (OIC) និង​បាន​លើកឡើង​ថា សេចក្តីប្រកាសណ៏​ទាំងអ​ស់​នោះ​មិន​ធ្វើឲ្យ​ពួក​យើង​ខ្វល់ខ្វាយ​ឡើយ​។​

​លោក​ថ្លែងថា “​នៅ​ចុងបញ្ចប់ សេចក្តី​ពិត​នឹង​ឈ្នះ ហើយ​ប្រទេស​ផ្សេងៗ​ទៀត​នឹង​ទទួលស្គាល់ ទីក្រុង​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​ប្រទេស​អ៊ី​ស្រា​អ៊ែល ហើយ​ពួកគេ​នឹង​ផ្លាស់ប្តូរ​ស្ថានទូត​ទៅ​កាន់​ទីនោះ​។​”

​លោក​បន្ត​ទៀត​ថា “​វា​ជា​ការល្អ​សំរាប់​ប្រជាជន​ប៉ាឡេ​ស្ទីនក្នុង​ការទទួលស្គាល់​ការពិត និង​ធ្វើការ​ឆ្ពោះទៅ​រក​សន្តិភាព ហើយ​មិន​ត្រូវ​ទៅរក​មូល​វិវដ្ត​និកម្ម និង​ត្រូវ​ទទួលស្គាល់​ការពិត​បន្ថែម​ទៀត​ពី​ជេ​រ៉ូ​សាឡឹម​។ ជេ​រ៉ូ​សាឡឹម​មិន​ត្រឹមតែ​ជា​រដ្ឋធានី​អ៊ី​ស្រា​អ៊ែល​ទេ ពួក​យើង​ក៏​នឹង​ការពារ​សេរីភាព​នៃ​ការគោរព​បូជា​សំរាប់​សាសនា​ទាំងអស់​នៅក្នុង​ទីក្រុង​ផ​ដែរ​”៕ សុភ័ក្ត្រ​

 

×