ប្រភពពីស៊ីនហួរ ឲ្យដឹងថា នៅថ្ងៃទី ១២/១២ ប្រព័ន្ធឃោសនាជាតិ បានដកស្រង់សម្តីរបស់ប្រមុខការទូត អាមេរិក Rex Tillerson និយាយថា អាមេរិក នឹងពុំរើស្ថានទូតនៅអ៊ីស្រាអែលទៅកាន់ Jerusalem មុនឆ្នាំ ២០២០ ទេ។

កាសែត News York Time ដកស្រង់ប្រសាសន៍របស់លោក Rex Tillerson នៅក្រសួងការបរទេសថា “រឿងនេះពុំប្រព្រឹត្តទៅភ្លាមៗទេ។ វាអាចនឹងពុំកើតមានអំឡុង ៣ឆ្នាំខាងមុខ រឿងនេះពិតជាមហិច្ឆិតាខ្លាំពេក”។
កាលពីថ្ងៃទី ៦/១២ ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយនឹងរើស្ថានទូតពី Tel Aviv ទៅកាន់ Jerusalem
ពេលនិយាយដល់បញ្ហា ប្តូរទីតាំងស្ថានទូត លោក Trump ឲ្យដឹងថា ក្រសួងការបរទេស នឹងជួលបណ្តាស្ថាបត្យករ និងវិស្វករភ្លាមៗ សំដៅសាងសង់ស្ថានទូតថ្មីទៅជា “ភស្តុតាងមហិមានៃសន្តិភាព” ក្រោយពេលធ្វើរួចរាល់។
ការសម្រេចចិត្តរបស់លោក Trump ត្រូវបានចាត់ទុកថា ធ្វើឲ្យវិនាសដំណើរការសន្តិភាព នៅមជ្ឈិមបូព៌ា និងបង្កើនស្ថិរភាពនៅតំបន់ ហើយពេលនេះកំពុងប្រឈមមុខ នឹងការស្តីបន្ទោសព្រមទាំងការឆាំងពាសពេញពិភពលោក៕ អាទិត្យ