មុខសញ្ញារត់ពន្ធទាំងនោះបានប្រើមនុស្សជ័រ (mannequin) អង្គុយនៅកៅអីអ្នកដំណើរ ដោយសង្ឃឹមថា បែបនេះគេអាចបន្លំភ្នែកសមត្ថកិច្ច ដើម្បីដឹកជញ្ជូនទំនិញរត់ពន្ធតម្លៃប្រមាណ ៥០០លានដុង (ប្រមាណ ២៥.០០០ដុល្លារ)។
តាមនោះកាលពីថ្ងៃទី ១៣/១២ នៅផ្លូវជាតិលេខ៩ ប៉ុស្តិ៍នគរបាលចរាចរណ៍របស់ខេត្តក្វាងទ្រៃ វៀតណាម បានធ្វើការត្រួតពិនិត្យរថយន្តស្លាកលេខ 15B-01135។
មនុស្សជ័រត្រូវបានគ្រងអាវរងាខាងក្រៅ បន្លំធ្វើជាអ្នកដំណើរតែម្តង ហើយរកឃើញទំនិញគេចពន្ធ ជាអាទិ៍ បារី ស្រា ប៊ីយ៊ែ…ល។ មានតម្លៃប្រមាណ ២៥.០០០ដុល្លារ។ ម្ចាស់រថយន្ត ពុំអាចបង្ហាញលិខិតស្នាមពន្ធដារឡើយ។


សមត្ថកិច្ចពិតជាហួសចិត្តដែលពួករត់ពន្ធនេះនឹកឃើញល្បិចកលថ្មី ដើម្បីប៉ុនប៉ងរំលងភ្នែករបស់អាជ្ញាធរ៕