Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ពង្រឹង​ទណ្ឌកម្ម​បន្ថែមទៀត ប្រឆាំង​កូរ៉េខាងជើង​

spot_img

​ប្រទេស​ជប៉ុន​បានឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​១៥​នេះ​ថា ខ្លួន​បាន​បញ្ជូល​ក្រុមហ៊ុន​បរទេស​ចំនួ​ន ១៩​បន្ថែមទៀត ទៅ​ក្នុង​បញ្ជី​ស្ថាប័ន និង​បុគ្គល​ដែល​នឹង​ត្រូវ​ទទួលរង​ការបង្ក​ក​ទ្រព្យសម្បតិ្ត​ជុំវិញ​ការ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​កូរ៉េខាងជើង​។​​បញ្ជី​ទណ្ឌកម្ម​របស់​ជប៉ុន​ឥឡូវ​នេះ​សរុប​មាន​ក្រុមហ៊ុន​រហូត​ដល់ ១០៣ និង​បុគ្គល​ចំនួន ១០៨​នាក់ ដោយ​រួមមាន ក្រុមហ៊ុន​ចិន​ចំនួន ៧ បុគ្គល​ជនជាតិ​ចិន ៥​នាក់ ក្រុមហ៊ុន​សិង្ហ​បុរី ១ និង​ក្រុមហ៊ុន​ណា​មី​លៀន​ចំនួន ២​ផងដែរ​។​

​ការដាក់​បញ្ជូល​ក្រុមហ៊ុន​បរទេស​ក្នុង​បញ្ជី​ទណ្ឌកម្ម​គឺ​ដោយសារ​តែ​ក្រុមហ៊ុន​ទាំងនោះ​មាន​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងជើង​តាម​រយៈ ហិរញ្ញវត្ថុ ការធ្វើ​ជំនួញ​ផ្នែក​ធ្យូង​ធ្ម និង​រ៉ែ ការដឹកជញ្ជូន និង​ការបញ្ជូន​កម្មករ​កូរ៉េខាងជើង​ទៅ​ក្រៅប្រទេស​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រសួង​ការបរទេស​ជប៉ុន ក្នុង​សេចក្តី​ថ្លែង​ការ​។​

​ប្រទេស​ជប៉ុន​បាន​ដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរឹង​រួចមកហើយ​លើ​កូរ៉េខាងជើង ដោយ​រួម​មាន​ការ​ហាមប្រាម​ការ​ធ្វើ​ជំនួញ​លើ​ផលិតផល​ភួយ និង​ការ​មិន​ឲ្យ​កប៉ាល់​ចូល​ចត់​។​

​ការពង្រឹង​ទណ្ឌកម្ម​បន្ថែម​នេះ​កើតឡើង ក្រោយពេល​កូរ៉េខាងជើង​ទើប​តែ​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​នា​ពេល​ថ្មីៗ​នេះ ហើយ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ជារឿយៗ​ធ្លាក់ចូល​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ជប៉ុន​៕ សុភ័ក្ត្រ​

 

 

spot_img
×