Tuesday, February 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស​ ៖ ព្រោះតែ​ឆ្ងាញ់​នឹង​ភាពយន្ត​សិច អ្នកបើកបរ​រថយន្ត​ម្នាក់​ ត្រូវ​ប្រឈមមុខ​ជាមួយ​…​គុក​

spot_img

​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​អង់គ្លេស​រង​ការចោទប្រកាន់ថា បាន​បង្ក​គ្រោះថ្នាក់​សម្លាប់​មនុស្ស​ដោយ​បើកបរ​រថយន្ត​បណ្តើរ​ស្វែងរក​ភាពយន្ត​ក្តៅ​សា​ច់បណ្តើរ​។​

​អ្នកបើកបរ​រថយន្ត​ម្នាក់ បាន​ស្លាប់ ព្រោះតែ​បុគ្គល​ម្នាក់ទៀត​ដែល​បើក​រថយន្ត​បណ្តើរ​រក​ភាពយន្ត​ក្តៅ​សា​ច់បណ្តើរ “​បំបុក​ចំ​” -​នេះ​បើ​តាម Mirror​។​

Kerry Pemberton, អាយុ ៥៥​ឆ្នាំ បាន​ស្លាប់​ក្រោយ​គ្រោះថ្នាក់​មួយ​លើ​ផ្លូវ​ហាយវ៉េ M69 នៅ Leciestershire ប្រទេស​អង់គ្លេស កាលពី​ខែ ៥/២០១៦​។ តាម​ព័ត៌មាន​នៃ​សវនាការ​មួយ​ទើប​ប្រព្រឹត្តទៅ​អ្នកបើកបរ Felix Gillon រង​ការចោទប្រកាន់​ថា ជា​អ្នក​នាំ​ហេតុ​ធ្វើឲ្យ​លោក Pemberton ប៉ុន្តែ Gillon បាន​បដិសេធ​ចោលការ​ចោទ ។ ទន្ទឹម​នោះ Gillon ក៏​នៅ​បាន​បដិសេធ​ការចោទប្រកាន់​ថា​បាន​កម្ទេច​ស៊ីម​ទូរស័ព្ទ ហើយ​គ្រវែង​ចោល​។​

Felix Gillon អ្នកបើកបរ​រង​ការចោទប្រកាន់​ធ្វើឲ្យ​មនុស្ស​ស្លាប់ កាលពី​ខែ ៥/២០១៦​។​

​បណ្តា​អយ្យការ​បាន​ចោទប្រកាន់ថា Gillon បាន​ស្វែងរក​មើល​ភាពយន្ត​អាសអាភាស ទើប​បុក​ចំ Pemberton ព្រោះ​ពេលនោះ​លោក Pemberton បាន​ដើរចេញ​ពី​រថយន្ត ឈរ​ទៅ​ម្ខាង​ផ្លូវ​រង់ចាំ​គេ​មក​ជួសជុល​រថយន្ត​ដែល​ខូច​។​

Martin Broughton នោះ ភស្តុតាង​លើ​នាឡិកា​ល្បឿន បង្ហាញឲ្យឃើញថា រថយន្ត​នេះ មាន​ចលនា​រអាក់រអួល ខណៈពេលដែល​ទូរស័ព្ទ​របស់​អ្នកបើកបរ​រូបនោះ​កំពុង​ស្វែងរក​ខ្សែភាពយន្ត​អាសអាភាស​ក្នុង​គេហទំព័រ​។​

​នៅក្នុង​តុលាការ ជនជាប់ចោទ Gillon ប្រកាសថា ខ្លួន​បាន​កាច់​ចោល​ស៊ីម​ទូរស័ព្ទ រួច​គ្រវែង​ទូរស័ព្ទ​ចោល​ដោយសារតែ​វា​បាន​ខូចខាត​ក្រោយពេល​គ្រោះថ្នាក់​ចរចា​កើតឡើង​។ អយ្យការ​បានបញ្ជាក់ ក្រោយ​គ្រោះថ្នាក់​កើតឡើង​Gillon បាន​ទូរស័ព្ទ ៣​លើក​ឯណោះ​។​

​លើស​ពី​នោះ​ទៀត អយ្យការ James Bide-Thomas និយាយថា ៤​នាទី មុន​ពេល​ប៉ះទង្គិច ទូរស័ព្ទ​របស់ Gillon បាន​ចូល​មើល​វេបសាយ ២៦ តាមរយៈ​ឧបករណ៍​ស្វែងរក “​តារា​សម្តែង​ភាពយន្ត​អាសអាភាស candy love”៕ ចន្ទ្រា​

spot_img
×