ពិតជាពិបាកនឹងជឿថាកញ្ញាវ័យក្មេងម្នាក់នេះ បានកាត់បន្តទម្ងន់ ១ប្រាវបានដល់ ៨៣kg ហើយបោះបង់ចោលទម្លាប់បរិភោគអាហារ តម្លៃដល់ទៅ ៥០ផោន (ប្រមាណជិត ៧០ដុល្លារ) ក្នុង១ថ្ងៃទៀត ។
Alysha ពេលដែលនៅធាត់…កន្ទ្រលៗ
…ហើយពេលក្លាយជាក្ងានសួគ៌ ដោយកាត់បន្ថយទម្ងន់ចោល Alysha NcNair អាយុ២១ឆ្នាំ បានធ្លាក់ដល់ស្ថានភាពធាត់ស្ងៀមខណៈពេល១ថ្ងៃៗ នាងត្រូវចំណាយប្រមាណ ៧០ដុល្លារ ដើម្បីចម្អែត…ក្រពះ ។ សម្លៀកបំពាក់របស់នាងបានឈានដល់ប្រើ Size…XXXXL ហើយរងការអៀនខ្មាស លែងហ៊ានចេញពីផ្ទះ ។
គ្រាឈានដល់ទម្ងន់ ១៧២kg
នៅវ័យ ១៤ឆ្នាំ នាងបង្ខំចិត្តឈប់រៀនព្រោះតែការអៀនខ្មាស ហើយបាត់បង់ជំនឿថាគ្មានឱកាសក្លាយជាង “ស្រីស្អាត” នឹងគេ ។
…រហូតថ្ងៃមួយគ្រានាងមានវ័យ១៧ឆ្នាំ នាងបានរងការឈ្លក់ភេសជ្ជៈមានហ្គាស ប៊ិះផុតដណ្តើម ។ ពេលនោះនាងយល់ថា បើមិនមានការប្រែប្រួលមួយក្នុងជីវិតនាងនឹង…ស្លាប់ ។
ក្រោយមកភ្លាមៗនោះ នាងបានទៅកាន់ក្លិបហាត់ប្រាណក្បែរផ្ទះ ហើយប្តេជ្ញាបោះបង់ចោល ការបរិភោគអាហារតាមចិត្តចង់ព្រមទាំងប្រឹងប្រែងហ្វឹកហាត់ ។
នាងចែករំលែកថា ខ្ញុំចាប់ផ្តើមដើរច្រើន បរិភោគមានផែនការនិងកម្រិតកំណត់ ហើយហាត់ប្រាណយ៉ាងទៀងទាត់ ។ លទ្ធផលបានបង្ហាញសន្សឹមគឺទម្ងន់របស់ខ្ញុំបានធ្លាក់ចុះរហូត ។
ប្រិយមិត្ត ! គ្មានអ្វីរារាំងយុវវ័យបានទេ សំខាន់ឲ្យតែមានការពិចារណាត្រឹមត្រូវចន្ទៈមោះមុតប្រាកដជានាំអ្នកនៅកាន់ជោគជ័យជាពុំខាន ។
ប្រឹងប្រែងឡើងគ្មានអ្វីដែលហួសពេលនោះទេ! ។
ចន្ទ្រា