Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ និង​បាត់​ខ្លួន​ជិត ៦០​នាក់​នៅ​ក្នុង​គ្រោះ​រអិល​បាក់​ដី នៅ​ភី​លី​ពី​ន​

spot_img

​មនុស្ស​ចំនួន ២៦​នាក់​បាន​ស្លាប់ និង ២៣​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន នៅក្នុង​ហេតុ​ការណ៏​រអិលបាក់​ដី​នៅ​លើកោះ Biliran ភាគ​ខាងកើត​ប្រទេស​ភី​លី​ពី​ន​។​

​គ្រោះ​រអិល​បាក់​ដី​ដ៏​ខ្លាំង​បាន​កើតឡើង ដោយសារ​តែ​ខ្យល់ព្យុះ​ត្រូច​ពិច​ឈ្មោះ កៃ​តាក់ (Kai-tak) បាន​បោកបក់​ទៅ​លើ​កោះ​នោះ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៏​កន្លងទៅ​នេះ បណ្តាលឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ខ្យល់​ខ្លាំង និង​ទឹកជំនន់​។​

​មន្ត្រី​ប៉ូលីស​ម្នាក់​បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​សារព៌តមាន​បារាំង AFP ថា “​ដុំថ្ម​ប៉ុនៗ​ឡាន​បាន​រអិល​ធ្លាក់​ដោយសារតែ​ភ្លើង​ខ្លាំង​”​។​

​មុនពេល​មាន​ខ្យល់ព្យុះ​បក់​មក មនុស្ស​ប្រហែល ៨៨.០០០​នាក់​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​ដើម្បី​សុវត្ថិភាព​។​

​បើ​តាម​មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​បានឲ្យដឹងថា ខ្យល់ព្យុះ​ក៏​បាន​ធ្វើឲ្យ​រាំងស្ទះ​ដល់​ការដឹកជញ្ជូ​នតា​ម​នាវា​ចម្លង​ផងដែរ ដោយ​ធ្វើឲ្យ​អ្នក​ដំណើរជាង ១៥.០០០​នាក់ ខកខាន​ការធ្វើដំណើរ ដោយ​ក្នុង​នោះ​អ្នកដំណើរ​ភាគច្រើន​ព្យាយាម​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ ដើម្បី​ចូលរួម​បុណ្យ​ណូអែល​។​

​ទោះយ៉ាងណា​ក៏ដោយ ខ្យល់ព្យុះ​បាន​បន្ថយ​ឥទ្ធិពល​រប​ស់វា​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ មក​ជា​ខ្យល់​ត្រូពិច​ធម្មតា​។​

​ប្រធាន​អ្នក​ស៊ើបអង្កេត​ម្នាក់​ឈ្មោះ Lilibeth Morillo បាន​ថ្លែង​ប្រាប់ AFP ថា “​ថ្ម​ប៉ុនៗ​ឡាន​បាន​រអិល​កិន​ផ្ទះថ្ម ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រហូត ៣​ថ្ងៃ​”​។​

​ក្រុម​ជួយសង្គ្រោះ​កំពុង​ដុតដៃដុតជើង ដើម្បី​ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត​ដែល​ជាប់​នៅ​ខាងក្រោម ខណៈ​ដែល​តំបន់​រងគ្រោះ​ទាំងមូល​កំពុង​គ្មាន​ភ្លើងអគ្គិសនី​៕ សុភ័ក្ត្រ​

spot_img
×