Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​ស្ថានទូត​អង់គ្លេស​នៅ​លី​បង់ ត្រូវ​គេ​រំលោភ និង​រឹត​ក​សម្លាប់​

spot_img

​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​ធ្វើការ​នៅ​ស្ថានទូត​ចក្រភព​អង់គ្លេស​ក្នុង​រដ្ឋធានី បី​រូត (Beirut) ប្រទេស​លី​បង់ ត្រូវបាន​គេ​ចាប់រំលោភ និង​រឹត​ក​សម្លាប់​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន BBC នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​។​

​បើ​តាម​ប៉ូលីស​របស់​ប្រទេស​លី​បង់​បានឲ្យដឹងថា សាកសព​របស់​ជនរ​ង​គ្រោះ​ឈ្មោះ Rebecca Dykes ត្រូវបាន​គេ​ប្រទះឃើញ​នៅ​លើ​ផ្លូវ​កាលពី​ថ្ងៃ​សៅរិ៍​។

​នាង​ត្រូវបាន​គេ​ចាប់រំលោភ​ផ្លូវភេទ និង​រឹត​ក​សម្លាប់​។​

​ក្រុមគ្រួសារ​របស់​នាង​បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ថា “​ពួក​យើង​មាន​អា​រម្ម​ណ៏​រន្ធត់​ចំពោះ​ការបាត់បង់ Rebecca ជា​ទីស្រឡាញ់​។ ពួក​យើង​នឹង​ធ្វើ​អ្វី​គ្រប់​បែបយ៉ាង​ដែល​ពួក​យើង​អាចធ្វើ ដើម្បី​ឲ្យបាន​ដឹង​ថា​មាន​អ្វី​កើតឡើង​ចំពោះ​នឹង​”​។ ពួកគេ​ក៏​បាន​ស្នើ​ឲ្យ​ប្រពន្ធ​ផ្សព្វផ្សាយ​គោរព​ដល់​ការសម្ងាត់​របស់​ពួកគេ​ផង​ដែរ​។​

​កញ្ញា Rebecca Dykes បាន​បំរើ​ការងារ​នៅ​ស្ថានទូត​ចក្រភព​អង់គ្លេស​ជា​អ្នក​គ្រប់គ្រង​កម្មវិធី និង​គោលនយោបាយ ក្នុង​រដ្ឋធានី​បី​រូ​ត ចាប់តាំងពី​ខែ​មករា ឆ្នាំ ២០១៧​មក​ម្លេះ​។ នាង​ធ្វើការ​ដោយ​នាយកដ្ឋាន​សំរាប់​ការអភិវឌ្ឍ​ន៏​អន្តរជាតិ​។​

​ប៉ូលីស​លី​បង់​បញ្ជាក់ថា ពួកគេ​កំពុង​ធ្វើ​ការស៊ើបអង្កេត​លើ​ករណី​នេះ​៕ សុភ័ក្ត្រ​

 

spot_img
×