
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ១៧/១២ ម្សិលមិញនេះ បានទូរស័ព្ទថ្លែងអំណរគុណដល់សមាសភាគីអាមេរិក ដូណាល់ ត្រាំ ដែលបានជួយរារាំងករណីភេរវកម្មមួយនៅ St. Petersburg -នេះបើតាមវិមានក្រេមឡាំងឲ្យដឹង។
តាមសេចក្តីប្រកាសពត៌មានក្រេមឡាំង បណ្តាព័ត៌មានដែលបណ្តាចារកម្ម CIA របស់អាមេរិកផ្តល់ឲ្យ បានជួយដល់អាជ្ញាធរសន្តិសុខរុស្ស៊ី ស្វែងរកឃើញ និងឃាត់ខ្លួនបណ្តាជនសង្ស័យត្រៀមធ្វើភេរវកម្មនៅ St. Petersburg។
លោកពូទីន ក៏ស្នើឲ្យប្រធានាធិបតីត្រាំបញ្ជូនពាក្យអរគុណទៅកាន់នាយក CIA Mike Pompeo ក៏ដូចជាភ្នាក់ងារសម្ងាត់ដែលប្រមូលផ្តុំព័ត៌មានបានពីភេរវករទាំងនោះ។
មេដឹកនាំរុស្ស៊ីសង្កត់ធ្ងន់ថា បណ្តាស្ថាប័នសន្តិសុខជាតិរបស់រុស្ស៊ី ក៏ត្រៀមខ្លួនចែករំលែកព័ត៌មានជាមួយសមាសភាគីអាមេរិក ដើម្បីរារាំងគ្រប់ឧបបាយកលអំពើភេរវកម្មលើទឹកដីអាមេរិក។
នេះគឺជាការជួបគ្នាតាមទូរស័ព្ទលើកទី២ រវាងអាមេរិក និងរុស្ស៊ីអំឡុងពេល១សប្តាហ៍កន្លងមក។ ក្នុងសេចក្តីប្រកាសកាលពីម្សិលមិញសេតវិមានលើកឡើងថា ៖ “ប្រធានាធិបតីត្រាំ វាយតម្លៃខ្ពស់នូវការសន្ទាតាមទូរស័ព្ទទាំងឡាយជាមួយប្រធានាធិបតី ពូទីន ហើយប្រធានាធិបតី ត្រាំ ក៏ដូចជាសហគមន៍ចារកម្មអាមេរិក មានក្តីសោមន្សរីករាយ ដោយហេតុថា ពួគគេបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់”។
សេតវិមានក៏បានបញ្ជាក់ថា CIA បានផ្តល់ឲ្យរុស្ស៊ីនូវពត៌មានទាក់ទងដល់ការវាយប្រហារភេរវកម្មមួយសំដៅទីក្រុង Petersburg និងបញ្ជាក់ថា វាមានទាក់ទងដល់ពួកភេរវករ IS៕ សូយន