ឆ្នាំជូត ៖ ថ្ងៃនេះអ្នកទទួលបានដំណឹងរីករាយច្រើនស្មានមិនដល់។ រឿងមនោសញ្ចេតនាពោរពេញដោយភាពកក់ក្តៅ សុភមង្គលលុយកាក់មានច្រើនក្រាស់ក្រែល អ្នកធ្វើការស៊ីប្រាក់ខែមានបន្ថែមចំណូលពីខាងក្រៅទោះតិចទោះច្រើនក៏ជាលាភ ។ តាមឆ្នាំក្នុងពេលនោះអ្នកធ្វើជំនួញជួញដូរកាក់កបបំផុត ។
បុព្វហេតុ 4ពិន្ទុ ។ លាភ 4 ពិន្ទុ ។ សុខភាព 3 ពិន្ទុ ។ មនោសញ្ចេតនា 5 ពិន្ទុ ។ លេខសំណាង 4,7 ពិន្ទុ ។ ម៉ោងល្អ 4-11 ។ ពណ៌នាំសំណាងក្រហម , ស ។ ឆ្នាំអ្នកយកអាសារកា , ម្សាញ់ ៕
ឆ្នាំឆ្លូវ ៖ ការងាររលូនល្អ ទោះបីរវល់បន្តិច តែនាំមកនូវភាពរីករាយច្រើន ។ ថ្ងៃនេះអ្នកក៏ទទួលបានការកោតសរសើរពីថ្នាក់លើនិងមនុស្សនៅជុំវិញខ្លួន ប៉ុន្តែសុខភាពហាក់មិនសូវប្រសើរ អ្នកគួរយកចិត្តទុកដាក់ដល់បញ្ហាទទួលទាន មិនត្រូវបោះបង់អាហារ ទោះបីរវល់យ៉ាងណាក៏ដោយ។
បុព្វហេតុ 4 ពិន្ទុ ។ លាប 3ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង 1,3 ពិន្ទុ ។ ម៉ោងល្អ 9-11 ។ ពណ៌នាំសំណាងស , ខ្មៅ ។ ឆ្នាំអ្នកយកអាសារ កុរ , ចរ ៕
ឆ្នាំខាល ៖ ការងាររីកចម្រើនសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ហេតុនេះអ្នកនឹងត្រូវបានថ្នាក់លើពេញចិត្តនឹងប្រគល់ភារកិច្ចសំខាន់ឲ្យធ្វើ ប៉ុន្តែឬមនោសញ្ចេតនាហាក់មានភាពតានតឹងអ្នកទាំងពីរមិនទាន់រកឃើញសម្លេងរួម អ្នកនៅលីវក៏មិនទាន់បានជួបគូព្រេង ។
បុព្វហេតុ 4 ពិន្ទុ ។ លាភ 5 ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 3 ពិន្ទុលេខសំណាង 2,9 ពិន្ទុ
ម៉ោងល្អ 15 ដល់ 17 ។ ពណ៌នាំសំណាងខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសារ កុរ មមី ៕
ឆ្នាំថោះ ៖ ថ្ងៃនេះវិថីស្នេហារបស់អ្នកល្អប្រសើរ ។ អ្នកចេះតុល្យភាព និងបែងចែកពេលវេលាសម្រាប់ការងារ និងមនោសញ្ចេតនាសមស្រប ចេះថែទាំសុភមង្គលក្នុងគ្រួសារ ។ អ្នកជួបឱកាសល្អៗក្នុងការងារ មានអ្នកចាំជួយយកអាសាពេលជួបការលំបាក ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,៧ពិន្ទុ ។ ម៉ោងល្អ ១៧h-១៩h ។ ពណ៌សំណាង ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំអ្នកយកអាសា ចរ , កុរ , មមែ ៕
ឆ្នាំរោង ៖ អ្នកគួរប្រយ័ត្នប្រយែងក្នុងការងារ ព្រោះអាចជួបឧបសគ្គច្រើន ។ ចូរពិចារណាឲ្យម៉ត់ចត់មុនពេលធ្វើការសម្រេចចិត្តអ្វីមួយ កុំឲ្យប្រញាប់ប្រញាល់ ។ អ្នកលក់ដូរអាជីវកម្មថ្ងៃនេះមានលាភចូល អាចពង្រីកថែមរបរ ។ រឿងមនោសញ្ចេតនាពុំបានល្អប្រសើរ អ្នកទាំង២ ត្រូវលៃពេលវេលាឲ្យបានច្រើនជាងមុនសម្រាប់គ្នា។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៦ពិន្ទុ ។ ម៉ោងល្អ ៩h-១១h ។ ពណ៌សំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , វក , រកា ៕
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះអ្នកនឹងសម្រេចបានសមិទ្ធផលមួយចំនួនក្នុងការងារ ។ អ្នកត្រូវបានថ្នាក់លើកោតសរសើរ វាយតម្លៃខ្ពស់ ។ ប៉ុន្តែរឿងមនោសញ្ចេតនាមានការខ្វែងគំនិតគ្នាធ្ងន់ធ្ងរ ទាំង២នាក់ក្បាលរឹងពុំព្រមស្តាប់គ្នា ហេតុនេះពិបាកដោះស្រាយបានទំនាស់ ។ អ្នកនៅលីវនៅពុំទាន់រកបានឱកាសសមស្របដើម្បីសារភាពស្នេហ៍ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៣,៩ពិន្ទុ ។ ម៉ោងល្អ ៩h-១១h ។ ពណ៌សំណាង ក្រហម, ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ , វក ៕
ឆ្នាំមមី ៖ ការងារមិនល្អអ្នកគួរគ្រប់គ្រងអារម្មណ៍របស់ខ្លួន ទោះបីមានរឿងអ្វីក៏ដោយ តែបែរជាមានចិត្ដឆេវឆាវ ការងារក៏ជួបបញ្ហាស្មានមិនដល់។ ប៉ុន្តែនោះពុំមែនជាមូលហេតុធ្វើអោយអ្នកដកថយ តែផ្ទុយមកវិញត្រូវប្រឹងប្រែងឆ្លងកាត់ការលំបាកអះអាងសមត្ថភាពរបស់ខ្លួន ។
បុព្វហេតុ 3ពិន្ទុ ។ លាភ 4ពិន្ទុ ។ សុខភាព 4ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង 5,8 ពិន្ទុ ។ ម៉ោងល្អ 9 ដល់ 11 ។ ពណ៌នាំសំណាង ទឹកក្រូច ផ្កាឈូក ឆ្នាំអ្នកយកអាសា ខាល , វក ៕
ឆ្នាំមមែ ៖ ការងារពីបុព្វហេតុជួបឧបសគ្គមិនអំណោយផលដូចការគិតពីដំបូង។ ហេតុការណ៍ស្មានមិនដល់មួយចំនួនកើតឡើងភ្លាមភ្លាមធ្វើឲ្យអ្នកទប់ទល់មិនទាន់ស្ថានភាពហិរញ្ញវត្ថុមិនទាន់មានសញ្ញាប្រសើរឡើង។ អ្នកត្រូវប្រឹងប្រែងអត់ធ្មត់ធ្វើការ។ ក្រៅពីនេះអាចសាកល្បងថែមវិស័យថ្មីមួយចំនួនថ្ងៃនេះ អ្នកត្រូវយកចិត្តទុកដាក់ដល់សុខភាពឲ្យបានច្រើន។ ពិសេសអ្នកមានប្រវត្តិកើតជំងឺបេះដូង។ បុព្វហេតុ 3 ពិន្ទុ ។ លាភ 3 ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 4 ពិន្ទុ ។ លេខសំណាង 4,8 ពិន្ទុ ។ ម៉ោងល្អ 15 ដល់ 17 ។ ពណ៌នាំសំណាង ស , លឿង។ ឆ្នាំអ្នកយកអាសារ មមី , រកា ៕
ឆ្នាំវក ៖ ថ្ងៃនេះអ្នកពិបាកនឹងពង្រីកបុព្វហេតុដូចបំណង ។ មួយផ្នែកដោយសារអ្នកចង់ស្ទុះឡើងលឿនពេក បែរជាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងទៅវិញ ដោយមិនបានមើលឃើញអន្ទាក់នៅខាងមុខ ។ រឿងមនោសញ្ជេតនាពោរពេញដោយភាពសោមនស្សរីករាយ ។ ភាពស្មោះត្រង់របស់អ្នកបានធ្វើឲ្យគេរំជួលចិត្ត និងផ្ដល់ឱកាសថែមឡើងស្វែងយល់ពីគ្នា ។
បុព្វហេតុ 4ពិន្ទុ ។ លាប 4ពិន្ទុ ។ សុខភាព 3 ពិន្ទុ ។ មនោសញ្ចេតនា 4 ពិន្ទុ ។ លេខសំណាង 4,8 ពន្ទុ ។ ម៉ោងល្អ 9 ដល់ 11 ពណ៌នាំសំណាង ស , លឿង ។ ឆ្នាំអ្នកយកអាសា រោង , រកា ៕
ឆ្នាំរកា ៖ អ្នកទទួលបានដំណឹក្នុងរឿងមនោសញ្ជេតនា ការងារនៅតែប្រព្រឹត្តទៅដូចធម្មតា ពុំជួបប្រទះបញ្ហាអ្វីធំដុំ ។ ទោះបីមានការប្រឈមខ្លះ តែសុទ្ធតែស្ថិតក្នុងការគ្រប់គ្រងបាន ។ ពេលឈប់គួរលៃពេលដើរកំសាន្តជាមួយសង្សារ ឬមនុស្សដែលអ្នកចូលចិត្ត ដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ ។ បុព្វហេតុ 4 ពិន្ទុ ។ លាភ 4 ពិន្ទុ ។ សុខភាព 4ពិន្ទុ ។ មនោសញ្ចេតនា 4 ពិន្ទុ ។ លេខសំណាង 1,9 ពិន្ទុ ។ ម៉ោងល្អ 4 ដល់ 11 ។ ពណ៌នាំសំណាង ខ្មៅ , ទឹកក្រូច ឆ្នាំអ្នកយកអាសារ ឆ្លូវ , រោង ៕
ឆ្នាំចរ ៖ ថ្ងៃនេះដោយសារចរិតឆេវឆាវបន្តិចអាចបំផ្លាញទំនាក់ទំនងរឹងមាំក្នុងច្រើនឆ្នាំកន្លងទៅ។ ជួនកាលពាក្យសំដីត្រង់ពេកទើបធ្វើឲ្យគេមិនពេញចិត្តទៅវិញ ។ ទោះបីមានលាភ តែអ្នកបែរជាមិនអាចរក្សាទុកប្រាក់បាន ព្រោះតែជឿសម្ដីជនមិនស្គាល់គ្នា ។ ការងារក៏មិនបានប្រសើរ អ្នកងាយមានការខ្វែងគំនិតគ្នាជាមួយថ្នាក់លើ ៕
បុព្វហេតុ 3ពិន្ទុ ។ លាភ 4 ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 3 ពិន្ទុ។ លេខសំណាង 4,8 ពិន្ទុ ។ ម៉ោងល្អ 15 ដល់ 17 ។ ពណ៌នាំសំណាង ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសាវក , ខាល ៕
ឆ្នាំកុរ ៖ មនោសញ្ចេតនាផ្អែមល្ហែមសុភមង្គលធ្វើឲ្យអ្នកដទៃច្រណែន ។ ប៉ុន្តែទំនាក់ទំនងសង្គមរបស់អ្នកបែរជាមិនបានល្អមានអ្នកស្គាល់គ្នាឆ្លៀតឱកាសធ្វើរឿងមិនល្អ ឥទ្ធិពលដល់កេរ្តិ៍ឈ្មោះរបស់អ្នក។ ថ្ងៃនេះអ្នកមិនត្រូវចេញមុខធានាឲ្យខ្ចីបុល ឬអាជ្ញាកណ្ដាលដើម្បីបញ្ចៀសបញ្ហាដាក់ខ្លួន ។
បុព្វហេតុ 4ពិន្ទុ ។ លាភ 4 ពិន្ទុ ។ សុខភាព 3 ពិន្ទុ ។ មនោសញ្ចេតនា ៥ ។ លេខសំណាង ៦,៨ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌នាំសំណាង ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ជូត , ឆ្លូវ ៕