Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​លី​បង់ ៖ ឃាតករ​ដែល​រឹត​ក​សម្លាប់​បុគ្គលិក​ស្ថានទូត​អង់គ្លេស ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បាន​ហើយ​

spot_img

អ្នកបើកបរ​តាកស៊ី​ម្នាក់ ត្រូវបាន​ប៉ូលិស​លី​បង់​ចាប់ខ្លួន ជុំវិញ​ការ​រឹត​ក​សម្លាប់​បុគ្គលិ​កស្ថាត អង់គ្លេស​ម្នាក់ នៅ​រដ្ឋធានី Beirut ប្រទេស​លី​បង់​។ នេះ​បើ​តាម​ប្រភព​ពី​តុលាការ​បាន​ថ្លែងប្រាប់ ភ្នាក់ងារ​សារព៌តមាន AFP កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​។​

​ប្រភព​ដដែល​បញ្ជាក់​ថា ឃាតករ​បាន​សារភាព​ថា ខ្លួន​បាន​រឹត​ក​សម្លាប់​បុគ្គលិក​ស្ថានទូត​អង់គ្លេ​ស ឈ្មោះ Rebecca Dykes អាយុ ៣០​ឆ្នាំ បន្ទាប់​ពី​ព្យាយាម​ចាប់រំលោភ​លើ​ជនរងគ្រោះ​កាលពី​យប់​ថ្ងៃ សុក្រ​ក​កន្លងទៅនេះ​។​

​ឃាតករ​បាន​សារភាព​ថា គាត់​បាន​ឆ្លៀតឱកាស​ពេល​ជនរងគ្រោះ​ស្រវឹងស្រា ដោយ​បាន​ដឹក​នាង​ទៅ​ផ្លូវ​ធំ​មួយ​ដោយ​នាង​មិន​បានដឹងខ្លួន រួច​បាន​ឈប់​ឡាន​នៅ​កន្លែង​ស្ងាត់​។​

​ប្រភព​ដដែល​បញ្ជាក់​ថា នៅពេល​ជនល្មើស​ចាប់ផ្តើម​រំលោភ ជនរងគ្រោះ​ប្រកែក ហើយ​នាង​ក៏​បាន​រត់​រួច​ចេញមកក្រៅ​ឡាន និង​បាន​ស្រែក​យំ ប៉ុន្តែ​ជនល្មើស​បាន​អូស​គាត់​ចូល​ក្នុង​ឡាន​វិញ និង​បាន​រឹត​ក​សម្លាប់​ជនរងគ្រោះ​តែម្តង​។​

​ជនរងគ្រោះ Rebecca Dykes ត្រូវបាន​គេ​ឃើញ​ចុងក្រោយ​គេ​នៅ​ក្នុង​ពិធី​ជប់លៀង​មួយ​ក្នុង​តំបន់ Gemmayzeh ក្បែរ​រដ្ឋធានី Beirut​។ សាកសព​របស់គាត់​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​លើ​ផ្លូវ​ធំ​មួយ​នៅ​ថ្ងៃ​ល្ងាច​បន្ទាប់ពី​កើតហេតុណ៏​។​

​គាត់ បាន​បំរើ​ការងារ​នៅ​ស្ថានទូត​ចក្រភព​អង់គ្លេស​ជា​អ្នក​គ្រប់គ្រង​កម្មវិធី និង​គោលនយោបាយ ចាប់តាំងពី​ខែ​មករា ឆ្នាំ ២០១៧​មក​ម្លេះ​។ នាង​ធ្វើការ​ឲ្យ​នាយកដ្ឋាន​សំរាប់​ការអភិវឌ្ឍ​ន៏​អន្តរជាតិ​៕ សុភ័ក្ត្រ​

spot_img
×