Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ព្រោះ​មហារីក​សុដន់ បណ្ឌិត​ចិន​រូបនេះ​បាន​សរសេរ​កំណត់ត្រា​ពី​បញ្ហា​ ៣ ដែល​នារី​ទាំងឡាយ​គប្បី​ចៀសវាង​កុំឲ្យ​ដូច​…​គាត់​

​វូ​ក្វាន​កើត​ឆ្នាំ ១៩៧៩ នៅ Jining ខេត្ត Shan dong ប្រទេស​ចិន ។ ជា​និស្សិត​ឆ្នើម​សិក្សា​នៅ​ណ័​រវេស សកល​វិទ្យាល័យ Oslo ។ វិល​មក​ស្រុក​នាង​ក្លាយ​ជា​គ្រូបង្រៀន​នៅ​សកល​វិទ្យាល័យ ហើយក៏​ជា​បណ្ឌិត​វ័យក្មេង​ម្នាក់ ។​

​អនាគត​របស់​នាង​ពិតជា​ភ្លឺស្វាង​ណាស់​! ប៉ុន្តែ​អ្វីៗ​ត្រូវ​រលាយ​អស់ រួម​ទាំង​ជីវិត​របស់​នាង​ព្រោះតែ​ជំងឺមហារីក​ដ៏​កាច​សាហាវ ។ ក្នុង​កំណត់​ត្រា​របស់​នាង ប្រការ​ដែល​នាង​សោកស្តាយ​បំផុត គឺ​ការមើលស្រាល​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន ហើយ​មាន​ទម្លាប់​អាក្រក់ ៣​យ៉ាង ឥទ្ធិពល​ដល់​សុខភាព ធ្វើឲ្យ​នាង​មាន​អាយុ​…​ខ្លី​បែបនេះ ។​

…​នា​ខែ ១២ ឆ្នាំ ២០០៩ នាង​ទទួលបាន​លទ្ធផល​វិភាគ​រោគ គឺ នាង​មាន​ជំងឺមហារីក​សុដន់ ។ ក្រោយ​ការប្រយុទ្ធ​តស៊ូ​នឹង​ជំងឺ​កាច​សាហាវ​នេះ នា​ព្រឹក​ថ្ងៃទី ១៩ មេសា ២០១១ នាង​បាន​លាចាក​លោក​ក្នុង​វ័យ​ទើបតែ​… ៣២​ឆ្នាំ ។​

​នាង​បាន​សរសេរ​កំណត់ត្រា នៅ​អំឡុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​បំណង​ដាស់​ស្មារតី​ដល់​នារី​ទាំងឡាយ កុំឲ្យ​មាន​ទម្លាប់​អាក្រក់ ៣​យ៉ាង ចុងក្រោយ​មាន​ផល​ដូចជា​រូបនាង ។ នាង​សរសេរថា ៖ “​សុខភាព​ជា​រឿង​ដ៏​សំខាន់​នៃ​ជីវិត ប៉ុន្តែ​ដូច​ពុំ​មាន​មនុស្ស​ច្រើន​ទេ​ចាប់អារម្មណ៍ ។ ពេល​ស្ថិតនៅ​ព្រំដែន​នៃ​ការស្លាប់​រស់​ទើប​យល់ថា អ្វីៗ​ទាំងអស់​នឹង​គ្មាន​ន័យ ៖ ចំណាយ​ពេល​ធ្វើការ​ប៉ុន្មាន​ម៉ោង​បន្ថែម​ក៏​គ្មាន​បាន​អ្វី ចង់​ឃើញ​ឡាន​ទំនើប​១​គ្រឿង ក៏​ពុំ​…​ចាំបាច់​ទៀត​ទេ ។​

​គប្បី​ទុក​ពេលវេលា នៅក្បែរ​កូនៗ ទិញ​របស់រ​បរចាំ​បាច់​ជូន​ឪពុក​ម្តាយ ។ កុំ​ប្រឹង​ដើម្បី​បាន​រស់នៅ​ក្នុង​ផ្ទះ​១​ទូលាយ ទំនើប​សំខាន់​ទី​នោះ​មាន​មនុស្ស​ដែល​យើង​ស្រឡាញ់​នៅក្បែរ​គឺ​ប្រសើរ​ហើយ​” ។​

​គ្រួសារ​ខ្ញុំ​ពុំ​មាន​ហ្សែ​ន​មហារីក​ទេ​! សុខភាព​ខ្ញុំ​ជាធម្មតា​គឺ​ល្អ​ណាស់ ។ ខ្ញុំ​ទើប​កើតកូន ហើយ​បំបៅ​ដោះវា​១​ឆ្នាំ ។ ជាធម្មតា​ជំងឺមហារីក​ច្រើន​កើត​ចំពោះ​អ្នក​មាន​វ័យ​លើសពី ៤៥​ឆ្នាំ តែ​ខ្ញុំ​ទើប​មាន​អាយុ ៣១​ឆ្នាំ ។ តើ​មកពី​មូលហេតុ​អ្វី​ទៅ​!? ។​

​ពេល​នេះ​ទើប​ដឹងថា យូរណាស់​មកហើយ ដែល​ខ្ញុំ​ខ្លួនឯង​បង្កើត​នូវ​ទម្លាប់​ដ៏​គ្រោះថ្នាក់ ។ ហេតុ​នេះ​អ្នក​ទាំងឡាយ​គប្បី​មាន​ទង្វើ​ចំ​ពោះ​ខ្លួនឯង យើង​ម្នាក់ៗ​ឲ្យបាន​ល្អ​កាន់តែច្រើន ពុំនោះសោត​ដូច​ខ្ញុំ -​ថ្ងៃ​ណា​មួយ​ស្តាយ​ក្រោយ​… ។​

​ទម្លាប់ ១០​ឆ្នាំ​មកហើយ របស់​ខ្ញុំ​គឺ​ចូល​ដំណេក​យប់​ជ្រៅ ។ នេះ​ជា​រឿង​ពិត​របស់​មនុស្ស​ភាគច្រើន​ក្នុង​វ័យ​នេះ -​ដេក​ជា​រឿង​ធម្មតា មិន​បាន​ចាត់ទុក​ការ​ដេក​ឲ្យ​ត្រឹមត្រូវ​ជា​រឿង​សំខាន់​ទេ ។ ពេលនេះ​ខ្ញុំ​ដឹង​ថា​វា​ជា​ទម្លាប់​ដ៏​អាក្រក់ ។​

១០​ឆ្នាំ​ក្នុង​វេលា​ជា​និស្សិត ខ្ញុំ​ពុំដែល​ដេក​មុន​ម៉ោង ១២​យប់​ទេ ។ ខ្ញុំ​ប្រឹង​អង្គុយ ជជែក​ជាមួយ​មិត្តភក្តិ ហូប​កំប៉ិកកំប៉ុក ។ និយាយ​រួម​អំឡុងពេល​នោះ​ខ្ញុំ​តែង​ដេក​នៅ​ម៉ោង ១ រំលង​អាធ្រាត ឬ​យឺត​ជាងនេះទៀត ។​

​ពេល​ដឹង​ថា ខ្លួន​រង​ជំងឺ​ដ៏​សាហាវ​នេះ ទើប​ខ្ញុំ​សិក្សា​ពី​វេជ្ជសាស្ត្រ​បុរាណ​ចិន ហើយ​យល់​ពី​យន្តការ​នៃ “​នាឡិកា​ជីវសាស្ត្រ​” ត្រូវ​ប្រតិបត្តិ​ដើម្បី​សុខភាព​មាំមួន​របស់​មនុស្ស ៖

-​ពី​ម៉ោង 21h-23h ជា​វេលា​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ កម្ចាត់​ជាតិពុល​ចេញ​ក្រៅ ។​

– ពី​ម៉ោង 23h-01h ជា​វេលា​ថ្លើម​បំពេញ​មុខងារ បំប្លែង​ជាតិពុល ។​

– ពី​ម៉ោង 1h-3h ជា​វេលា​ដែល​ប្រមាត់​កម្ចាត់​ជាតិពុល ។​

– ពី​ម៉ោង 3h-5h ជា​វេលា​បញ្ចេញ​ជាតិពុល​របស់​សួត ។​

– ពី​ម៉ោង 5h-7h ជា​វេលា​បញ្ចេញ​ជាតិពុល​របស់​ពោះវៀន​ធំ ។​

– 7h-9h ជា​វេលា​ដែល​ពោះវៀនតូច ស្រូប​យក​ជីវជាតិ​ខ្លាំង​បំផុត ។​

​ពេល​ដឹង​ថា​កើត​ជំងឺ​មហារីក ត្រង់​ហ្សា​មីណា​របស់ខ្ញុំ​កើនឡើង​យ៉ាងខ្ពស់​ទោះបី​មុន​នោះ​ខ្ញុំ​ពុំ​មាន​បញ្ហា​អ្វី​ថ្លើម​អ្វី​ទេ ហើយ​ហេតុនេះ​ខ្ញុំ​ពុំ​អាច​ធ្វើ​គីមី​បានឡើយ ។ នឹក​គិត​ឡើង​វិញ​ទើប​ដឹងថា ខ្ញុំ​ពុំដែល​ដេក​ម៉ោង 23h-1h ទេ ។ នោះ​ជា​វេលា​ថ្លើម​កម្ចាត់​ជាតិពុល​ខ្លាំង​បំផុត ។ កោសិកា​ថ្លើម​របស់ខ្ញុំ​បាន​ចុះ​ខ្សោយ​ទ្រុឌទ្រោម ព្រោះ “​វេលា​មាស​” នោះ ខ្ញុំ​មិន​ដេក ចាំ​ឲ្យ​ឈាម​លំហូ​រពុំ​គ្រប់គ្រាន់​ដល់​ថ្លើម ។ គេ​ថា ៖ “​ក្រ​ដេក​ស្មើ​នឹង​អត្តឃាត​” មិន​…​ខុស​មែន ។​

​ហូប​ច្រើនពេក ៖ ខ្ញុំ​បរិភោគ​ច្រើន ហើយ​មិន​ដែល​រវីរវល់​គិត​អ្វី​ទេ ។ ព្រោះ​ម្យ៉ាង​ទៀត អំឡុងពេល​នោះ​ពុំ​សូវ​ជា​សម្បូរ របស់​ហូបចុក​ទេ ហេតុនេះ​ឲ្យតែ​មានគឺ​ប្រឹងៗ ហូប​ដោយ​គ្មាន​ខ្វាយខ្វល់​អ្វី ។ ការបរិភោគ “​លោ​ភ​” បែប​នេះ​ក៏​បាន​បន្សល់ទុក​នូវ​ផលវិបាក​…​។​

​ខ្ញុំ​អញ្ចឹង​គិត ទើប​ភ្ញាក់ខ្លួន​ថា ៣០​ឆ្នាំ នៃ​ជីវិត​ខ្ញុំ​បាន​ប្រើ​ពេល​ដល់​ទៅ​ជាង ២០​ឆ្នាំ ដើម្បី​រៀន​គិតតែ​ពី​រៀន ។ ខ្ញុំ​ចង់​ឈ្នះ​គេ ចង់​ល្បី រៀន​គ្មាន​ថ្ងៃ គ្មាន​យប់ ។ ពេល​ខ្លះ​ខ្ញុំ​រៀន ២១​ម៉ោង​ជាប់ៗ​គ្នា ក្នុង​រយៈពេល​១​វែង គ្រាន់​តែ​ដើម្បី​ប្រលង​វេលា​តែ ២,៥ ម៉ោង​ប៉ុណ្ណោះ ។​

​សង្ឃឹមថា ទម្លាប់​អាក្រក់​ប៉ុន្មាន​របស់ខ្ញុំ ជា​មេរៀន​សម្រាប់​បងប្អូន​ទាំងឡាយ​កុំ​ធ្វើតាម​ឲ្យសោះ ។ គ្មាន​សុខភាព គ្មាន​ជីវិត គ្មាន​ន័យ​អ្វី​ទេ​!!! ៕ ចន្ទ្រា​

×