Monday, February 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាង ឆេង ស្រីរ័ត្ន ហៅLove Riya មិនទាន់ត្រូវបានដោះលែងចេញពីពន្ធនាគារនោះទេ គឹត្រូវបានមន្រ្តីអនុរក្សពន្ធនាគារ នាំមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដោយសារមានផ្ទៃពោះ

រាជធានីភ្នំពេញ÷ របស់សមត្ថកិច្ចខេត្តកណ្តាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៦នេះ អ្នកនាងឆេង ស្រីរ័ត្ន ហៅ Love Riya មិនទាន់ដោះលែងពីពន្ធនាគារនោះឡើយ ខណៈប៉ុន្មានថ្ងៃនេះ ឃើញបងប្អូនបង្ហោះរូបថតអ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ហើយខ្លះថា : នាងត្រូវបានដោះលែង។

អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riyaត្រូវបានមន្រ្តីអនុរក្សពន្ធនាគារ នាំមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដោយមានការអនុញ្ញាតពីតុលាការ ក្រោយចាប់ខ្លួនគាត់មួយសប្តាហ៍ ទើបដឹងថា គាត់មានផ្ទៃពោះ ។

សូមបញ្ជាក់ថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ! ក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ចំនួន២បទល្មើស រួមមាន ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និង ធ្វើឲ្យខូចទឹកចិត្តកងទ័ព ។

ការចាប់ខ្លួនអ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ធ្វើឡើងបន្ទាប់ពីស្ត្រីជាអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×