មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សូមគោរពរាយការណ៍ជូនលោកអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជូនជ្រាប ពីសេចក្តីបញ្ជាក់ព័ត៌មានរបស់អ្នកនាំពាក្យមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងពាក់ព័ន្ធអក្ខរាវិរុទ្ធដែលសរសេរខុសលើផ្លាកបដាលើឈ្មោះសម្ដេចតេជោ ហ៊ុន សែន សំរាប់អបអរពិធីបុណ្យទន្លេ។
ស្លាកបដា បានសរសេរមាន ខ្លឹមសារថា “សម្ដេចតេជោ ហ៊ុន សែន បិតានយោបាយឈ្នះ ឈ្នះ និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា” សម្រាប់អបអរពិធីបុណ្យទន្លេឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
ទោះយ៉ាងណាក្នុងសេចក្តី ប្រកាសព័ត៌មានរបស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ដែលរួមសហការគ្នាជាមួយក្រុមហ៊ុនឯកជន ធ្វើស្លាកបដាទូទាំងខេត្តកំពង់ឆ្នាំង នៃពិធីបណ្យទន្លេនេះ បានទទួលស្គាល់ថា មានកំហុសលើអក្ខរាវិរុទ្ធ ធ្វើឲ្យមានកំហុសខុសឆ្គង ហើយក៏សូមអធ្យាស្រ័យចំពោះសាធារណជន ហើយថានឹងព្យយាមកែលម្អនៅនូវរាល់ចំណុចខុសឆ្គងខ្វះខាតទាំងនោះឱ្យបានល្អប្រសើរឡើងវិញ ។
សូមបញ្ជាក់ថាបណ្ដាញសង្គមបានរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរខេត្តកំពង់ឆ្នាំងថាធ្វើការខ្ជីខ្ជារសូម្បីឈ្មោះថ្នាក់ដឹកនាំ មានពាក្យពីរម៉ាត់ក៏សរសេរខុសដែរ តេីដឹកនាំប្រជាពលរដ្ឋក្នុងខេត្តយ៉ាងម៉េចនឹងកើតទៅ???
ពីធីបុណ្យទន្លេនៅទីរួមខេត្តកំពង់ឆ្នាំងលើកទី៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមីនា ខាងមុខឆាប់ៗនេះគេរំពឹងទុកជាមុនថានឹងទទួលបាននូវភាពជោគជ័យនិងដោយរលូន ប៉ុន្ដែបើយើងងាកក្រឡេកមកមើលការតុបតែងលំអផ្សេងៗដូចជាតាមក្លោងទ្វារជាដើមនោះយើងឃើញថាអាជ្ញាធរខេត្តនេះហាក់ដូចមានភាពខ្ជីខ្ជាខ្លាំងណាស់ សូម្បីតែឈ្មោះថ្នាក់ដឹកនាំ សម្ដេចតេជោនហ៊ុន សែន នាយករដ្ឋមន្ដ្រីក៏គេសរសេរខុសដែរ គឺបែរជាសរសេរ ថា សម្ដេចតេជោហ៊ុន សេន ទៅវិញ ។
គ្រប់ៗគ្នាមិនអាចរំលងបានឡើយ និងជាខ្លោងទ្វារខ្នាតធំទៀតផង ហេតុអីក៍គេសរសេរដោយមិនយកចិត្តទុកដាក់បែបនេះទៅវិញ។
ពាក្យស្លោកដែលគេសរសេរនៅលើក្លោងទ្វារនោះ មានខ្លឹមសារថា «សម្ដេចតេជោ ហ៊ុន សេន បិតានយោបាយឈ្នះឈ្នះ និង ជាស្ថាបនិកសន្ដិភាពនៅកម្ពុជា» ពាក្យនេះត្រូវបានគេសរសេរនៅលើខ្លោងទ្វារនៅពាក់កណ្ដាលផ្លូវតែម្ដង។
មហាជនបានរិះគន់ថា គេយល់ថាវាជាកំហុសបែបអចេតនាមែនហើយ ប៉ុន្ដែក៍វាស្ដែងចេញពីភាពខ្ជីខ្ជារបស់ថ្នាក់ដឹកនាំខេត្តនេះដែរ ដែលមិនបានយកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួនដែលជាអ្នកទទួលខុសត្រូវទាំងស្រុងក្នុងពិធីបុណ្យនេះ។
គេនៅចាំបានថាកាលពីចាប់ផ្ដើមតំឡើងគ្រោងឆ្អឹងខ្លោងទ្វារមួយនេះមុនដំបូងធ្លាប់បានរលំបាក់សង្កត់លើកម្មកររួចម្ដងហើយដែលកាលនោះក៏មានមហាជ ធ្វើការរិះគន់យ៉ាងចាស់ដៃរួចម្ដងមកហើយដែរ លុះមកដល់ពេលនេះមិនទាន់បានប៉ុន្មានផងស្រាប់តែលេចចេញនូវរឿងនេះមួយទៀត៕ ដោយ ៖ កូឡាប