ភ្នំពេញ ៖ សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា ព្រឹកថ្ងៃអាទិត្យនេះ ខ្ញុំ និងភរិយា បានទទួលក្រុមមន្ត្រីធ្វើជំរឿននៅគេហដ្ឋានរបស់ខ្ញុំ ។ កាលពីព្រឹកថ្ងៃទី 10 ខែមិនាឆ្នាំ 2019 លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញា បានដឹកនាំក្រុមមន្ត្រី ចុះជំរឿននៅគេហដ្ឋនសម្ដេចក្រឡាហោមសខេង។
បើតាមផេក ហ្វេសប៊ុកផ្លូវការសម្ដេចក្រឡាហោមបានថ្លែងថា”គ្រួសារខ្ញុំ ក៏ដូចគ្នានឹងគ្រួសារបងប្អូនខ្មែរយើង និងប្រជាជនទូទៅដែរ គឺយើងត្រូវចូលរួមសហការជាមួយក្រុុមមន្ត្រីជំរឿន។
ការធ្វើជំរឿនបានចាប់ផ្ដើមពីថ្ងៃទី៣ខែមីនា ហើយនឹងបន្តដល់ថ្ងៃទី១៣ខែមីនា ឬអាចបន្ថែមថ្ងៃ ទៅតាមស្ថានភាពជាក់ស្ដែង។ ដូច្នេះសូមបងប្អូនកូនក្មួយសហការទទួល ស្វាគមន៍ និងផ្ដល់ព័ត៌មានមួយចំនួនទៅតាមការសាកសួររបស់ក្រុមមន្ត្រីធ្វើជំរឿន។ ក្រោយការធ្វើជំរឿន យើងនឹងដឹងថាប្រទេសយើងមានប្រជាជនប៉ុន្មាននាក់ ហើយទិន្នន័យនេះនឹងជួយឲ្យយើងងាយស្រួលរៀបចំផែនការអភិវឌ្ឍន៍ជាតិ។
សូមបងប្អូនកូនក្មួយមានសុខភាពល្អ និងសុភមង្គល សូមជូនពរក្រុមមន្ត្រីជំរឿនទូទាំងប្រទេសបំពេញការងារទទួលបានជោគជ័យ”៕ ដោយ ៖ កូឡាប