Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​ថៃ ថា​នឹង​ដក​បំរាម​លើ​ការធ្វើ​សកម្មភាព​នយោបាយ និង​រៀបចំ​ការបោះឆ្នោត​ឆ្នាំក្រោយ​

spot_img

នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា (Prayuth Chan-ocha) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក​នឹង​ប្រើប្រាស់​ការ​ដាក់​បញ្ជា​ពិសេស​មួយ ដើម្បី​ឲ្យ​យោធា​ដក​បំរាម​លើ​ការធ្វើ​សកម្មភាព​នយោបាយ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឲ្យមាន​ការបោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ ២០១៨​។

​រាល់​សកម្មភាព​នយោបាយ​នៅក្នុង​ប្រទេស​ថៃ ត្រូវ​បាន​ហាមឃាត់​កាលពី​ឆ្នាំ ២០១៤ ចាប់​តាំងពី​របប​យោធា​បាន​ធ្វើ​រដ្ឋប្រហារ និង​ឡើង​កាន់​អំណាច​មក​។​

​គណបក្ស​នយោបាយ​ធំៗ​នៅក្នុង​ប្រទេស​ថៃ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជា​ច្រើន​ខែ​មក​ហើយ ឲ្យ​ដក​បំរាម​នោះ ដើម្បី​ឲ្យ​ពួកគេ​រៀបចំខ្លួនសំរា​ប់ការ​បោះឆ្នោត ហើយ​ការប្រកាស​ពី​គំរោង​ដក​បំរាម​នោះ​ត្រូវ​បាន​អបអរសាទរ និង​ស្វា​គម​ន៏​ដោយ​អ្នក​រិះគន់​រដ្ឋាភិបាល​។​

​លោក ប្រា​យុទ្ធ ដែល​ជា​មេដឹកនាំ​យោធា បាន​ថ្លែងថា ប្រទេស​ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​នៅ​ខែវិច្ឆការ ឆ្នាំ ២០១៨​ខាងមុខ​។ ការប្រកាស​ពី​ការបោះឆ្នោត​របស់​លោក ត្រូវបាន​ស្វា​គម​ន៏​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកវិនិយោគ​ទុក​។​

​លោក​ថ្លែង​ប្រាប់​អ្នក​សារព៌តមាន​ដូច្នេះ​ថា “​រដ្ឋាភិបាល​នឹង​ប្រើប្រាស​មាត្រា​ទី ៤៤ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ (​ការរាំងស្ទះ​ការធ្វើ​សកម្មភាព​នយោបាយ​)”​។ មាត្រា​ទី ៤៤​គឺ​ចង់​សំដៅលើ​ឃ្លា​ក្នុង​រដ្ឋធម្មនុញ្ញ​ថៃ ដែល​ផ្តល់​សិទ្ធិ​អំណាច​ដល់​យោធា​។​

​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ទេ​ថា តើ​ការដក​បំរាម​នោះ​នឹង​កើតឡើង​នៅ​ពេល​ណា​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ខែ​ឧសភា ឆ្នាំ ២០១៤ របប​យោធា​ថៃ បាន​ធ្វើ​រដ្ឋប្រហារ​ទំលាក់​នាយក​រដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ាត់​ត្រា ដើម្បី​បញ្ចប់​ភាពចលាចល​ផ្នែក​នយោបាយ​ក្នុងប្រទេស​។​

​កាលពី​ឆ្នាំ ២០០៦ បងប្រុស​របស់​អ្នកស្រី​យី​ង​ឡាក់ គឺ​លោក ថាក់ស៊ីន ក៏​ត្រូវ​បាន​ទំលាក់​ពី​ដំណែង​នាយករដ្ឋមន្ត្រី​ដោយ​រដ្ឋប្រហារ​យោធា​ផងដែរ​។ បច្ចុប្បន្ន ទាំង​អ្នកស្រី​យី​ង​ឡាក់ និង​លោក​ថាក់ស៊ីន កំពុង​រស់នៅ​និរទេស​នៅ​ប្រទេសក្រៅ ដើម្បី​គេច​ពី​ការកាត់ទោស​របស់​តុលាការ​ថៃ​៕ សុភ័ក្ត្រ​

 

spot_img
×