Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសន្និបាត​អង្គការសហប្រជាជាតិ​នឹង​បោះ​ឆ្នោត​លើ​សេចក្តីសម្រេច​ទីក្រុង​ជេ​រ៉ូ​សាឡឹម តែ​អា​មេ​រិច​ព្រមាន​ថា​នឹង​កត់​ឈ្មោះ​រដ្ឋ​ណា​ដែល​គាំទ្រ​

spot_img

​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែល​មាន​សមាជិក​ចំនួន ១៩៣ នឹង​រៀបចំ​កិច្ចប្រជុំ​ពិសេស​បន្ទាន់​មួយ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ដើម្បី​ពិនិត្យ និង​សម្រេច​លើ ការប្រកាស​របស់​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ ដែល​ទទួលស្គាល់​ទីក្រុង​ជេ​រ៉ូ​សឡឹម​ជា​រដ្ឋធានី​រប​ស់​អ៊ី​ស្រា​អ៊ែល​។​

​កិច្ចប្រជុំ​ពិសេស​បន្ទាន់​ដ៏​កំរ​នេះ បាន​ស្នើឡើង​ដោយ​ប្រទេស​អារ៉ាប់ និង​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ទាំងអស់​។​

​ឯកអគ្គរដ្ឋទូត​ប៉ាឡេ​ស្ទីន​ប្រចាំ​អង្គការ​សហប្រជាជាតិ ឈ្មោះ Riyad Mansour បាន​ថ្លែងថា មហាសន្និបាត​នឹង​ធ្វើ​ការបោះឆ្នោត​លើ​សេចក្តីសម្រេច​ពង្រាង ដើម្បី​ស្នើ​ឲ្យ​ដក​ចេញ​នូវ​ការប្រកាស​ទទួលស្គាល់រ​បស់​លោក ដូ​ណា​ល់ ត្រាំ​។

​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ អា​មេ​រិច​បាន​វេតូ (​បដិសេធ​) លើ​សេចក្តីសម្រេច​នោះ ខណៈ​ដែល​សមាជិក​ចំនួន ១៤​ផ្សេង​ទៀត​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេច​នោះ​។​

Riyad Mansour និយាយថា លោក​សង្ឃឹមថា នឹង​មាន​ការបោះ​ឆ្នោត​គាំទ្រ​យ៉ាង​លើសលុប​នៅ​ក្នុង​មហាសន្និបាត​លើ​សេចក្តីសម្រេច​នោះ​។ ការបោះឆ្នោត​នោះ​មិន ការបោះឆ្នោត​នោះ​គឺជា​ការបោះ​ឆ្នោត​មិន​ចាំ​បាត់​ត្រូវ​គោរព​តាម ប៉ុន្តែ​វា​មាន​ទំងន់​នយោបាយ​។​

​ជុំវិញ​ការគ្រោង​បោះ​ឆ្នោត​លើ​សេចក្តីសម្រេច​នេះ​ដែរ ឯកអគ្គរដ្ឋទូត​អា​មេ​រិច​ប្រចាំ​អង្គការ​សហប្រជាជាតិ អ្នកស្រី Nikki Haley បាន​ថ្លែង​ព្រមាន​ថា អា​មេ​រិច​នឹង​ចងចាំ​ឈ្មោះ អ្នក​ទាំងឡាយ​ណា​ដែល​បោះឆ្នោត​លើ​សេចក្តីសម្រេច​នោះ ដោយ​រិះគន់​លើ​សហរដ្ឋ​អា​មេ​រិច​។​

​អ្នកស្រី​បង្ហោះ​នៅក្នុង Twitter ដូច្នេះ​ថា “​នៅក្នុង​អង្គការសហប្រជាជាតិ ពួក​យើង​តែងតែ​ត្រូវបាន​គេ​ស្នើ​ឲ្យធ្វើ​កិច្ចការ​ច្រើនជាងគេ និង​ផ្តល់​អ្វីៗ​ច្រើនជាងគេ​។ ដូច្នេះ នៅ​ពេល​ពួក​យើង​ធ្វើការ​សម្រេចចិត្ត តាម​ឆន្ទៈ​របស់​ប្រជាជន​អា​មេ​រិច ថា​កន្លែង​ណា​ដែល​ពួក​យើង​ត្រូវ​តាំង​ស្ថានទូត ពួក​យើង​មិន​រំពឹង​ថា​អ្នក​ទាំងនោះ​ដែល​យើង​បាន​ជួយ នឹង​ប្រឆាំង​ពួក​យើង​នោះ​ទេ​។ នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​មាន​ការបោះឆ្នោត​រិះគន់​លើ​ការជ្រើសរើស​របស់​ពួកយើង​។ អា​មេ​រិច​នឹង​ធ្វើការ​កាត់ឈ្មោះ​ពួកគេ​”​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពីដើម​ខែ​នេះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​កែប្រែ​គោលនយោបាយ​អា​មេ​រិច​ដែល​ប្រកាន់​អស់​ជាច្រើន​ឆ្នាំ​មកហើ់យ ដោយ​គាត់​ប្រកាស​ទទួលស្គាល់​ទីក្រុង​ជេ​រ៉ូ​សាឡឹម ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ី​ស្រា​អ៊ែល​។ ការប្រកាស​របស់​លោក ធ្វើឲ្យ​មាន​ការផ្ទុះ​ការតវ៉ា​យ៉ាងខ្លាំង​ពី​ប្រជាជន​ប៉ាឡេ​ស្ទីន និង​ប្រទេស​ក្នុង​ពិភព​អារ៉ាប់​។​

​លោក ត្រាំ ក៏​មាន​គំរោង​ផ្លាស់ប្តូរ​ស្ថានទូត​អា​មេ​រិច ដែល​សព្វថ្ងៃ​ស្ថិតក្នុង​ទីក្រុង ថេ​ល អាវិ (Tel Aviv) មក​កាន់​ទីក្រុង​ជេ​រ៉ូ​សាឡឹម​វិញ​។​

​ប្រទេស​អ៊ី​ស្រា​អ៊ែល បានចាត់ទុក​ទីក្រុង​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានីដ៏​ពិ​សិទ្ធរប​ស់​ខ្លួន ហើយ​ចង់ឲ្យ​ស្ថានទូត​បរទេស​ទាំងអស់​ផ្លាស​ប្តូរ​មក​កាន់​ទីនោះ​វិញ​។ ចំនែក​ប៉ាឡេ​ស្ទីន​វិញ ចង់បាន​រដ្ឋធានី​នេះ​ជា​រដ្ឋ​ប៉ាឡេ​ស្ទីន​ឯករាជ្យ​នៅ​ភាគ​ខាងកើត ដែល​អ៊ី​ស្រា​អ៊ែល​បាន​ដណ្តើម​យក​ក្នុង​សង្គ្រាម​ឆ្នាំ ១៩៦៧៕ សុភ័ក្ត្រ​

spot_img
×