Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UN អនុម័ត​សេចក្តីសម្រេច​ថ្កោលទោស​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េ​ខាងជើង ១៣​ឆ្នាំ​ជាប់​គ្នា​

spot_img

​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បាន​អនុម័ត​នូវ​សេចក្តីសម្រេច​មួយ ក្នុង​រយៈពេល ១៣​ឆ្នាំ​ជាប់​គ្នា ដោយ​ធ្វើការ​ថ្កោលទោស​ការរំលោភ​សិទ្ធិមនុស្ស​របស់​កូរ៉េ​ខាងជើង​។​

​ក្នុង​សេចក្តីសម្រេច អង្គការសហប្រជាជាតិ​បាន​ជំរុញ​ឲ្យ​របប​ព្យុង​យ៉ាង​បញ្ឍប់​ការរំលោភបំពា​ន សិទ្ធិមនុស្ស ដោយ​រួមមាន ការធ្វើ​ទារុណកម្ម ការចាប់រំលោភ ការប្រហារជីវិត​ជា​សាធារណៈ និង​ការបង្ខំ​ឲ្យធ្វើ​ការងារ​។

​ទោះយ៉ាងណា កូរ៉េ​ខាងជើង​បាន​ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​នោះ​វិញ ដោយ​បាន​ហៅ​វា​ថា​គឺជា​យុទ្ធនាការ​ដឹកនាំ​ដោយ​អា​មេ​រិច ដើម្បី​ផ្តួលរំលំ​របប​ព្យុង​យ៉ាង​។​

​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ ឈ្មោះ Ja Song-nam បាន​សំដែង​ការបដិសេធ​ទៅនឹង​សេចក្តីសម្រេច​នោះ ហើយ​ឯកអគ្គរដ្ឋទូត​ចិន និង​រុស្សី​ក៏​បាន​ចូលរួម​ប្រឆាំង​នឹង​សេចក្តីសម្រេច​ជាមួយ​កូរ៉េ​ខាងជើង​ផងដែរ​។ ទោះយ៉ាងណា មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅតែ​អនុម័ត​លើ​ឯកសារ​នោះ​ដដែល​ដោយ​មតិរួម គ្មាន​ការបោះឆ្នោត​។​

​ក្នុង​រយៈពេល ៤​ឆ្នាំ​ជាប់​គ្នា សេចក្តីសម្រេច​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​នាំ​មេដឹកនាំ​កូរ៉េខាងជើង​ទៅ​កាត់ទោស​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​៕ សុភ័ក្ត្រ​

spot_img
×