Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Kim Jong Un ចេញ​បញ្ជា​ឲ្យ​បាញ់ចោល​ទាហាន​ណាក៏ដោយ​ដែល​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ចិន​

ទាហាន​កូរ៉េខាងជើង សម្លឹង​ទៅ​កាន់​ផ្នែក​ដែនដី​កូរ៉េខាងត្បូង នា​ភូមិ​ផ្អាក​សង្គ្រាម Panmunjeom ស្ថិតនៅ​ចន្លោះ​ព្រំដែន​ប្រទេស​ទាំង ២ ប្រភព​ពី​កាសែត Daily NK (​កូរ៉េខាងត្បូង​) ឲ្យដឹងថា ប្រធាន Kim Jong Un បាន​ចេញ​បញ្ជា​អនុញ្ញាត​ឲ្យ​បាញ់ចោល​ទាហាន​ណាក៏ដោយ​ដែល​បាន​រត់​ទៅ​កាន់​ប្រទេស​ចិន​។​

​ប្រភព​ពី​ខេត្ត Ryanggang ជាប់​ព្រំប្រទល់​ជាមួយ​ចិន​នៅ​តំបន់​ខាងជើង បាន​ប្រាប់ Daily NK ថា បទបញ្ជា​នេះ​ត្រូវបាន​កូរ៉េខាងជើង​ផ្សព្វផ្សាយ​តាំងពី​ថ្ងៃ​ទី ២៣/១១​ម្លេះ ពោល​ពេល​១០​ថ្ងៃ ក្រោយ​ករណី​រត់គេចខ្លួន​របស់​កូរ៉េ​ខាងជើង​នៅ​ព្រំប្រទល់​ប៉ែក​ខាងត្បូង នា​ភូមិ​ផ្អាក​សង្គ្រាម Panmunjeom បទបញ្ជា​បាន​បញ្ជូ​នឲ្យទាហាន​កូរ៉េខាងជើង​សង្កត់ធ្ងន់​ថា “​តំបន់​ព្រំដែន​បច្ចុប្បន្ន​ត្រូវបាន​ចាត់ទុក​ជា​ខ្សែក្រវ៉ាត់​ការពារ ពុំមែន​គ្រាន់តែ​ជា​ខ្សែបន្ទាត់​ព្រំដែន​ប៉ុណ្ណោះ​ទេ​”​។​

​ក្នុង​បទបញ្ជា​នោះដែរ មាន​ចំណុច​គួរឲ្យ​កត់សម្គាល់​ថា ប្រសិនបើ​មាន​បុគ្គល​ម្នាក់ រត់​ឆ្លង​ព្រំដែន​ជា​អាទិ៍ ទន្លេ Yalu ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ចិន​នោះ ហើយ​បាន​ឆ្លង​ផុត​ទន្លេ​នោះ​ក្តី ក៏​ពួកគេ​មាន​សិទ្ធិ​បាញ់សម្លាប់​បុគ្គល​នោះ​។​

​មុន​នេះ​ពលទាហាន​កូរ៉េខាងជើង អាច​មាន​សិទ្ធិ​អាច​បាញ់​សំដៅ​អ្នករត់​ភៀសខ្លួន មុនពេល​គេ​ឆ្លង​ផុត​ចំណុច​ស​ប៉ុណ្ណោះ​ទេ​។​

​គួរ​រំលឹក​វិញ​ថា មុន​នេះ​នៅ​ថ្ងៃ ១៣/១១ ពលទាហាន​កូរ៉េខាងជើង​ម្នាក់​បាន​ត្រូវ​សង្គ្រោះ ក្រោយ​ពី​រត់​ភៀសខ្លួន​ពី​កូរ៉េខាងជើង​មក​។​

​បច្ចុប្បន្ន​ស្ថាប័ន​ចារកម្ម​កូរ៉េខាងត្បូង​កំពុង​ដំណើរការ​សាកសួ​រ​ចម្លើយ​ពលទាហាន​រូបនោះ​៕ សូយន

វេជ្ជបណ្ឌិត​ដែល​ព្យាបាល​ឲ្យ​កូរ៉េ​ខាងជើង​បានរ​ត់​មក​កាន់​កូរ៉េខាងត្បូង​ 
×