Jesse Alan Berube អាយុ៤២ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី ១៣/១២ នៅក្នុងទីក្រុង Citrus Heights រដ្ឋ California អាមេរិក ខណៈពេលដែលវាប្រឹងប្រែងឈ្លបចូលក្លឹបកំសាន្តមួយតាមរយៈបំពង់ផ្សែង។
ប៉ូលិសឲ្យដឹងថា ជនល្មើសបានជាប់គាំងចំកណ្តាលបំពង់ផ្សែងក្នុងក្លឹបកម្សាន្ត ហើយនៅពេលដែលចលនាចុះឬឡើងមកវិញបាន Berube សម្រេចចិត្តប្រើទូរស័ព្ទ សុំជំនួយពីប៉ូលិស។ បណ្តាអង្គភាពប៉ូលិស និងភ្នាក់ងារអគ្គិភ័យបានបង្ហាញវត្តមាននៅកន្លែងកើតហេតុភ្លាម។ ពួកគេរកឃើញ Berube ត្រូវជាប់គាំងក្នុងបំពង់ខ្យល់ធំមួយរបស់ក្លឹបកម្សាន្ត។
កងកម្លាំងសង្គ្រោះបានប្រើប្រាស់ឧបករណ៍ពិសេសមួយ ដើម្បីទាញយក Berube ចេញពីបំពង់ខ្យល់។ រូបភាពមួយដែលប៉ូលិសចែករំលែកបង្ហាញឲ្យឃើញមុខជនល្មើសជាប់អម្រែងភ្លើង៕ ចន្ទ្រា