សុខភាពឆ្អឹងរាំងមាំគឺជារឿងសំខាន់បំផុត ព្រោះឆ្អឹងមានតួនាទីសម្រាប់ទ្រទ្រង់រាយកាយទាំងមូល។ ពួកយើងភាគច្រើនសុទ្ធតែបានដឹងថា កាល់ស្យូម ជាសារធាតុដ៏សំខាន់ក្នុងការរក្សាសុខភាព ឆ្អឹងរឹងមាំ។ ទោះជាយ៉ាងណា ប្រូតេអ៊ីន, ប៉ូតាស្យូម, beta-carotene, ម៉ាញ៉េស្យូម និងវីតាមីនផ្សេងៗដទៃទៀតក៏សំខាន់ជួយធ្វើឱ្យឆ្អឹងកាន់តែរឹងមាំឡើងផងដែរ។
ខាងក្រោមនេះជាអាហារសំខាន់ៗមួយចំនួនដែលអ្នកគួរទទួលទាន ឬបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ ព្រោះអាហារទាំងនោះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបាន។ អាហារទាំងនោះរួមមាន ៖
– ស៊ុត
– ស្ពៃ
– គ្រាប់ល្ង
– គ្រាប់អាល់ម៉ុន
– ទឹកដោះគោស្រស់៕
ប្រភព៖ health