Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើបតែ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​នាពេល​ថ្មីៗ ឥឡូវនេះ​ភី​លី​ពី​ន​ជួប​គ្រោះ​អគ្គិភ័យ​ទៀត បណ្តាលឲ្យ​មនុស្ស​ស្លាប់​ជិត ៤០​នាក់​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៣៧​នាក់ ត្រូវបាន​គេ​ព្រួយបារម្ភ​ថា​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ភ្លើង​​ដែល​បាន​ឆាបឆេះ​ផ្សារ​ទំនើប​មួយ ក្នុង​ទីក្រុង​ដា​វ៉ៅ (Davao) ភាគ​ខាងត្បូង​ប្រទេស​ភី​លី​ពី​ន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​។​

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​តស៊ូ​អស់​ជាច្រើន​ម៉ោង​ដើម្បី​ពន្លត់ភ្លើង ដែល​បាន​ឆាបឆេះ​ដំបូង​នៅ​ជាន់​ទី ៣ និង​រាលដាល​ទៅ​ជាន់​ខាងលើ បណ្តាល​ឲ្យ​បុគ្គលិក​ដែល​ចាំ​ទទួល​ទូរស័ព្ទ​ជាច្រើន​នាក់​ជាប់​នៅក្នុង​អាគារ​។​

​អភិបាលរងក្រុង ឈ្មោះ Paolo Duterte បាន​និយាយ​ឲ្យដឹងថា ឱកាស​នៅ​រស់រាន​មានជីវិតរ​បស់​ពួកគេ​គឺ​សូន្យ​ភាគរយ​។​

​ចំណែក​ប្រធានាធិបតី​ភី​លី​ពី​ន ដែលជា​ឪពុក​បង្កើ់ត​របស់​អភិបាលរងក្រុង ក៏​បាន​ទៅ​កន្លែងកើតហេតុ​ផងដែរ​។​

​មូលហេតុ​នៃ​អគ្គិភ័យ​ដែល​កើតឡើង​កាលពី​ថ្ងៃ​សៅរិ៍​ព្រឹក កំពុង​ត្រូវបាន​អាជ្ញ​ធរ​ធ្វើការ​ស៊ើបអង្កេត​។​

​អគ្គិភ័យ​កើតឡើង ខណៈ​ដែល​ប្រទេស​នេះ​ទើបតែ​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ ដែល​បណ្តាលឲ្យ​មនុស្ស​ជាង ១០០​នាក់​ស្លាប់​បាត់បង់​ជីវិត​៕ សុភ័ក្ត្រ​

 

spot_img
×